adverise with khmeread Dani

Dani Alves៖ Atletico Madrid ស័ក្តិ​សមជា​ម្ចាស់​ជើងឯក Champions League

​    ​ខ្សែការពារ​របស់​ក្លឹប Barcelona កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល Dani Alves បាន​និយាយថា ខ្លួន​ចង់​ឲ្យ​ក្រុម Atletico Madrid ឈ្នះ​ពាន CL នៅក្នុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃ​សៅរ៍​នេះ​។ Alves បាន​និយាយថា “​ខ្ញុំ​ចង់​ឲ្យ​ក្រុម Atletico ឈ្នះ​ការប្រកួត​នេះ មិនមែន​មានន័យថា​ខ្ញុំ​ចង់​ឲ្យ​ក្រុម Real Madrid ចាញ់​នោះទេ​។ ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​ក្រុម Atletico  ឈ្នះ​ពីព្រោះ​ពួកគេ​ជា​ក្រុម​មួយ​ដែល​ប្រឹងប្រែង​ខ្លាំងណាស់​ដើម្បី​ពាន​នេះ​។​

​    ​ក្រុម​របស់លោក Diego Simeone មានឱកាស​លើក​ពាន​ក្របខណ្ឌ CL និង​ចង់​ឲ្យ​ពួកគេ​យកឈ្នះ​ក្រុម Real Madrid នៅ​ទីក្រុង​មី​លែ​ន​។ Atletico បានធ្វើ​ដំណើរ​មកកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយបាន​ទម្លាក់ ក្រុម Barcelona នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ នឹង​បន្ត​ទម្លាក់​ក្រុម Bayern Munich ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

​    ​ជំនួប​រវាង​ក្រុម Atletico និង Real Madrid គឺជា​ការជួបគ្នា​ឡើងវិញ​ដោយសារតែ​ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ CL ឆ្នាំ​២០១៤ ដែល​ពេលនោះ Real Madrid ឈ្នះ​៤-១ គឺ​ឈ្នះ​នៅក្នុង​ម៉ោង​បន្ថែម​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់