adverise with khmeread Granit xhaka

Granit Xhaka៖ Arsenal គឺជា​ក្រុម​យក្ស​មួយ​ក្នុង​ពិភពលោក​នេះ​

​    ​កីឡាករ​អន្តរជាតិ​របស់​ស្វី​ស Granit Xhaka បាន​សរសើរ​ក្លឹប Arsenal ថា ជា “​ក្លឹប​មួយ​ក្នុងចំណោម​ក្លឹប​ធំ​បំផុត​ក្នុង​លោក​” ហើយ​បាន​និយាយថា វា​ពិតជា​កិត្តិយស​ណាស់​ដែល​បាន​ពាក់​ឯកសណ្ឋាន​របស់​ក្លឹប​នេះ​។​កីឡាករ​រូបនេះ​ក៏បាន​អរគុណ​ផងដែរ​ចំពោះ​អតីត​ក្លឹប Borussia Monchengladbach ដោយ​និយាយថា ខ្លួន​នឹង​ចងចាំ​ជានិច្ច​នូវ​អនុស្សាវរីយ​ដែល​ប្រកបដោយ​ភាព​រីករាយ​កន្លងមក​។​

​    ​កាលពី​ថ្ងៃ​ពុធ​ក្រុម Arsenal បាន​បញ្ជាក់ថា កីឡាករ Granit Xhaka វ័យ ២៣​ឆ្នាំ​បាន​ចុះ​កិច្ចព្រមព្រៀង​រយៈពេល​វែង​។ បើទោះបីជា​តម្លៃ​មិន​ត្រូវបាន​គេ​បញ្ជាក់​ឲ្យ​ដឹង​ទេ​ក៏ដោយ ក៏​គេ​គិតថា Xhaka គឺជា​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​ទី​៣​របស់ Arsenal បន្ទាប់​ខ្សែបម្រើ Mesut Ozil និង Alexis Sanchez​។​

​    ​Xhaka បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម Instagram ដោយ​និយាយថា “​ឥឡូវនេះ សម្រេច​ហើយ “​ចាប់ពីពេលនេះ​តទៅ ខ្ញុំ​នឹង​ផ្តោត​ការយកចិត្ត​ទុក​ដា​ក់លេ​ង​ឲ្យ​ក្លឹប​មួយ​ក្នុងចំណោម​ក្លឹប​ធំ​បំផុត​ក្នុង​ពិភពលោក​។ វា​ពិតជា​កិ​ត្ត​យស​ធំ​ណាស់​សម្រាប់​ខ្ញុំ ដែល​ពាក់អាវ Arsenal​។ ហើយក៏​ជា​កិ​ត្ត​យស​ណាស់ដែរ​ដែល​បាន​លេង​ជាមួយ Gladbach បួន​ឆ្នាំ​កន្លងមកនេះ​”៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់