adverise with khmeread 13278185 980764045371844 1683474739 n

ឆេះ​ឡាន​ដឹក​ប្រេង​តេ​លា នៅ​ខេត្ត​ព្រះសីហនុ​(​មាន​វីដេអូ​)

​    ​ព្រះសីហនុ ៖ កងរាជអាវុធហត្ថ​មូលដ្ឋាន​អោយដឹងថា នៅវេលា​ម៉ោង ១០ និង​១៥​នាទី​ថែ្ង​ទី​២៦ ខែឧសភា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ខាងលិច​គល់ស្ពាន​ក្អោ​ង ចន្លោះ​គីឡូម៉ែត្រ​លេខ ១៣៨-១៣៩ ភូមិ​ចំការ​ហ្លួង ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។​

​    ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​រវាង​រថ​យន្ត​ក្រុមហ៊ុន​ដឹក​ប្រេង​តេ​លា​មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ទៅ​ភ្នំពេញ​បើក​ជែង​រថយន្ត ដែលមាន​ទិសដៅ​ស្របគ្នា​ដល់​ចំណុចកើតហេតុ​ក៏​ក្រឡាប់​ពោង​ប្រេង​ទៅ​ក្បែរ​រថយន្ត​ដឹកជញ្ជូន​ដែលមាន​ទិសដៅ​ប​ព្ច្រា​ស់ទិស​គ្នា​បណ្តាលឱ្យ​កើតជា​អគ្គី​ភ​យ័​ឆេះ​សន្ធោសន្ធៅ​។​

​    ​សមត្ថកិច្ច​ថ្លែងថា​ហេតុការណ៍​នេះ​មិន​បណ្តាលអោយមាន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​ឡើយ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់