1

​ម្តាយក្មេក​ស្លាប់​បាន​ពីរ​ថ្ងៃ​តួ​ស្រី​នាង Amber ដាក់ពាក្យ​លែងលះ​តួឯក Pirates Of The Caribbean ភ្លែត​ព្រោះ​សម្លឹង​ឃើញ​ទ្រព្យ​ដ៏​ច្រើន​របស់គាត់

​    ​Johnny Depp និង Amber Heard ចែកផ្លូវ​គ្នា​កាលពី​ថ្ងៃទី ២២ ឧសភា បន្ទាប់ពី​ទើបតែ​រៀប​អា​ពា​ហ៍​អិ​ពា​ហ៍​បានត្រឹមតែ​រយៈពេល ១៥​ខែ​ប៉ុណ្ណោះ ដែល​វា​មើលទៅ​ពិតជា​ស្មុ​គ្រ​ស្មាញ​ជាទីបំផុត​។ ដំណឹង​នេះ​លេចឡើង​ពីរ​ថ្ងៃ​បន្ទាប់ពី​ម្តាយក្មេក​របស់​នាង​ស្លាប់​កាលពី​ថ្ងៃទី ២០ ខែឧសភា​។

​    ​តារា​ស្រី​វ័យ ៣០​ឆ្នាំ Amber បានដាក់​ពាក្យបណ្តឹង​លែងលះ​កាលពី​ថ្ងៃ​ចន្ទ ដោយបាន​លើកឡើង​អំពី​ភាព​រស់នៅ​មិន​ចុះសម្រុង​គ្នា និង​ស្វែងរក​ការផ្គត់ផ្គង់​ជា​ហិរញ្ញវត្ថុ​ដល់​រូបនាង​។​

​    ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ តារា​សម្តែង​វ័យ ៥២​ឆ្នាំ Johnny ដែលមាន​ទ្រព្យសម្បត្តិ ៤០០​លាន​ដុល្លារ និង​មាន​កោះ​ឯកជន​មួយ​ផ្ទាល់ខ្លួន​នៅក្នុង​ប្រទេស​កោះ​បា​ហា​ម៉ា ក្នុង​តំបន់​កា​រ៉ា​អ៊ី​ព បានដាក់​ពាក្យបណ្តឹង​ឯកសារ​ច្បាប់​ផ្ទាល់ខ្លួន​របស់គាត់​ស្នើ​សុំឱ្យ​ចៅក្រម​បដិសេធ​សំណើ​ទាមទារ​សុំ​លុយ​ថែទាំ​របស់ Amber Heard ដែល​ពាក្យ​លែងលះ​គាត់​។​

​    ​យោងតាម​វេ​ប​សាយ TMZ មាន​ប្រភព​មួយ​បាន​បញ្ជាក់ថា​ប្តី​ប្រពន្ធ​ទាំងពីរ​នេះ​មិនមាន​កិច្ចព្រមព្រៀង​មុន​រៀប​អាពាហ៍ពិពាហ៍​នោះឡើយ​៕

 

ប្រភព៖ ដេលីមែល

មតិយោបល់