adverise with khmeread 109978 r 1450675893847

បរ​វក​ញ្ញា​ថៃ​នាង Aniporn Chalermburanawong មានមុខ​ស្រដៀង​តួ​ថៃ​អ្នកនាង Chompoo Araya A. Hargate

​នាង Aniporn Chalermburanawong បរ​វ​កញ្ញា​ចក្រវាល​ថៃ ២០១៥ (Miss Universe Thailand 2015) ដែល​កើត​នៅ​ថ្ងៃទី ១៧ ខែ​មិនា ឆ្នាំ​១៩៩៤
​នៅក្នុង​ខេត្ត Lampang កំពស់​១,៧៧ ម៉ែត្រ​ត្រូវបាន​មជ្ឈដ្ឋាន​អ្នកតាមដាន​នៅ​ថៃ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ព្រោះតែ​មានមុខមាត់​ស្រដៀង​តារា​ក្នុង​ចិត្ត​របស់​ពួកគេ គឺ​អ្នកនាង Chompoo Araya A. Hargate ដែល​ទើប​រៀបការ​ជាមួយ​សេដ្ឋី​ថៃ​នាពេល​ថ្មីៗ​កន្លងទៅ​។

​បវរកញ្ញា​ដែល​មកពី​សាកលវិទ្យាល័យ Thammasat រៀន​ផ្នែក​រដ្ឋបាល​សង្គម​រូបនេះ​បានទទួល​ជ័យលាភី​លេខ​១​ក្នុង​កម្មវិធី Miss Universe Thailand 2015 នៅ​ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ​២០១៥ ដើម្បី​ប្រកួត​ក្នុង​កម្មវិធី Miss Universe 2015 តំណាង​ឲ្យ​ប្រទេស​ថៃ​។

​នេះ​គឺជា​រឿង​មិន​នឹកស្មាន​ដល់​មួយ​ដែល​បរ​វ​កញ្ញា​ថៃ​រូបនេះ​មានមុខមាត់​ស្រដៀង​នឹង​អ្នកនាង Chompoo Araya ដែលជា​តារា​សម្តែង​ជើងចាស់​វ័យ ៣៤ ឆ្នាំ​។ តោះ​នាំគ្នា​មើលមុខ​អ្នក​ទាំងពីរ​ទាំងអស់គ្នា​ថា​តើ​វា​ស្រដៀង​យ៉ាងដូចម្តេចខ្លះ​៖

adverise with khmeread

មតិយោបល់