adverise with khmeread Obama vietnam.jpg.size.custom.crop.1086x538

Obama ឆ្លៀត​ប្រើ​មាត់​លេងភ្លេង Beatbox ជាមួយ​តារា​រ៉ែ​ប​វៀតណាម មុនពេល​ធ្វើដំណើរ​ទៅ​ជប៉ុន

    ​ប្រធានាធិបតី​អាមេរិក​លោក Obama បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​អំពី​សារៈសំខាន​នៃ​សិល្បៈ​ក្នុង​នយោបាយ​អន្តរជាតិ ហើយ​បាន​បង្កើត​ភ្លេង​ខ្លះ​ចេញពី​មាត់​របស់គាត់​ហៅថា Beatbox ដើម្បី​កំដរ​ការ​ច្រៀង​របស់​តារា​រ៉ែ​ប ដែលមាន​រហ្សនាម​ថា "​រា​ជនី​ហ៊ី​ប​ហប​" របស់​ប្រទេស​វៀតណាម​។​

​    ​អំឡុងពេល​ជិត​បិទ​ការសន្ទនា​នៅ​សាលាក្រុង​ក្នុង​ទីក្រុង​ហូជីមិញ លោក Obama ទទួលបាន​ទទួល​សំណួរ​មួយ​ពី​តារា រ៉ែ​ប វ័យ ២៦ ឆ្នាំ​នាង Suboi ដែល​ច្រៀង​កំដរ​ភ្លេង Beatbox ពី​មាត់​របស់លោក​អូ​បា​ម៉ា​។​

​    ​នាង Suboi បាន​សួរ​លោក Obama អំពី​តួនាទី​នៃ​សិល្បៈ​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​។​

​    ​នាង​បាន​សួរថា "​ខ្ញុំ​ចង់ដឹងថា​វា​មាន​សារៈសំខាន់​យ៉ាងម៉េច​ខ្លះ​សម្រាប់​ជាតិ​មួយ​ដែល​ជួយ​និង​លើកកម្ពស់​សិល្បៈ​និង​វប្បធម៌​របស់​ពួកគេ​ដើម្បី​ជួយ​ជាតិ​ក្នុងពេល​អនាគត​?"​។​

​    ​លោក Obama និយាយ "​ត្រូវតែ​ស្មោះត្រង់​។ បើទោះជា​ពេលខ្លះ​សិល្បៈ​គឺមាន​គ្រោះថ្នាក់​។ ហេតុ​នេះហើយ​ដែល​រដ្ឋាភិបាល​ពេលខ្លះ​ភ័យខ្លាច​អំពី​សិល្បៈ​។ ប៉ុន្ដែ​រឿង​មួយ​ដែល​ខ្ញុំ​ពិតជា​ជឿ​គឺថា បើសិន​អ្នក​ព្យាយាម​គាបសង្កត់​លើ​សិល្បៈ បន្ទាប់មក​ខ្ញុំ​គិតថា​អ្នកឯង​កំពុង​គាប់សង្កត់​ក្ដី​សុ​បិ​ន្ត​ដ៏​ជ្រៅ​និង​សេចក្ដីប្រាថ្នា​របស់​មនុស្ស​"៕

 

adverise with khmeread
ប្រភព៖ CNN

អ្នកនឹងចូលចិត្ត

មតិយោបល់