adverise with khmeread Untitled 1

ម្ដាយ​អាយុ ១៩ ឆ្នាំ​ម្នាក់​ផ្ដល់កំណើត​ឱ្យ​ទារក​ម្នាក់​ដែលមាន​ទំងន់​ធ្ងន់​ជាងគេ​លើ​ពិភពលោក​

​    ​ម្ដាយ​ម្នាក់​បានផ្ដល់​កំណើត​ទៅ​ទារក​ស្រី​ម្នាក់​ទម្ងន់​មហា​ធ្ងន់ ៦,៨ គីឡូក្រាម ដែល​ធ្វើឱ្យ​ក្មេង​នេះ​ក្លាយជា​ក្មេងស្រី​ដែល​ធ្ងន់​ជា​គេ​លើ​ពិភពលោក​។​

​    ​ជា​មធ្យម​ក្មេង​ដែល​កើតមក​មាន​ទម្ងន់ ៣,៤ គីឡូ​ក្រោម ដែល​ទម្ងន់​នេះ​ពីរដង​ទើប​ស្មើនឹង​ទារក​ឈ្មោះ Nadini នេះ​។​

​    ​វេជ្ជបណ្ឌិត​លោក Venkatesh Raju មន្ត្រី​សុខភាព​ក្នុងស្រុក​បាន​និយាយថា "​ក្នុង​រយៈពេល ២៥ ឆ្នាំ​នៃ​បទពិសោធន៍​របស់ខ្ញុំ ខ្ញុំ​មិនដែល​បានឃើញ​ទារ​កណា​ធ្ងន់​បែបនេះ​ទេ​។ នាង​គឺជា​អព្ភូតហេតុ​មួយ​"​។​

​    ​"​ខ្ញុំ​ជឿថា នាង​មិន​ត្រឹមតែ​ជា​ទារក​ដែល​ធ្ងន់​បំផុត​នៅក្នុង​ប្រទេស​ឥណ្ឌា​នោះទេ ប៉ុន្ដែ​នាង​គឺជា​ក្មេងស្រី​ធ្ងន់​បំផុត​នៅលើ​ពិភពលោក​នេះ​"៕

 

adverise with khmeread
ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់