adverise with khmeread 8a8cd4cd 96ea 487e be2d 5ae051ed4c42

បើក​ម៉ូតូ​អត់​ភ្លើង​បំភ្លឺ​ពេលយប់​រថយន្តបុក​ស្លាប់​ម្នាក់​របួសធ្ងន់​ពីរ​នាក់​

    បន្ទាយមានជ័យ ៖ រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​ពណ៌​ស​មួយគ្រឿង​ពាក់​ស្លាក​លេខ​បាត់ដំបង ​2B-0833​ បាន​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​គ្មាន​ភ្លើង​ផ្លូវ​ពេលយប់​ពេញ​ចំ​ពីមុខ​ពេញទំហឹង​បណ្តាលឱ្យ​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​និង​ពីរ​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​។​

    គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​កើតឡើង​នៅ​ម៉ោង​៨​យប់​ថ្ងៃទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៦​នេះ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

    សាក្សី​បាន​និយាយថា អ្នករងគ្រោះ​គឺជា​អ្នកបើក​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​បីនាក់​ក្នុងនោះ​មាន​ក្មេង​តូច​ម្នាក់​ផង​ក្នុងទិសដៅ​ពី​លិចទៅ​កើត​គ្មាន​បើកភ្លើង​បំភ្លឺ​ផ្លូវ​ទេ​ហើយ​ម៉ូតូ​ដោះ​ខ្ទេចខ្ទី​សល់​តែ​ឆ្អឹង​។​

    លុះ​មកដល់​ចំណុចកើតហេតុ​ក៏ត្រូវ​រថយន្ត​ដែល​បើកបរ​ទិសដៅ​បញ្ច្រាស់ទិស​គ្នា​បុក​ពីមុខ​ពេញទំហឹង​បណ្តាលឱ្យ​មនុស្ស​ខ្ទាត​ធ្លាក់​មកលើ​ផ្លូវ​។​

    ប៉ូលិស​ចរាចរណ៍​បានឱ្យដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​នៅនឹងកន្លែង​ឈ្មោះ យស​ ​ប៊ុន​ជឿន ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ ហើយ​អ្នក​ឌុប​ដែល​រងរបួស​ធ្ងន់​ឈ្មោះ តូ អ ភេទ​ប្រុស អាយុ៣៨​ឆ្នាំ និង​ក្មេងប្រុស​ម្នាក់ទៀត​ឈ្មោះ ជឿន ជិន អាយុ៧​ឆ្នាំ ជា​កូនប្រុស​របស់​ជនរងគ្រោះ​ដែល​ស្លាប់​ក៏​រងរបួស​ធ្ងន់ធ្ងរ​ផងដែរ​។​ អ្នក​ទាំងបី​រស់នៅក្នុង​ភូមិ​ដីឡូត៍ ​សង្កាត់​អូរ​អំបិល​ ក្រុង​សិរីសោភ័ណ ​ខេត្តបន្ទាយមានជ័យ​។​
    
    ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ដឹក​ដឹកបញ្ជូន​ជនរងគ្រោះ​របួស​ភ្លាមៗ​ទៅកាន់​មន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូរី ​ដើម្បីឱ្យ​ក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ​បន្ទាន់​ហើយ​បន្ទាប់មក​ក៏​វាស់វែង​នាំយក​វត្ថុតាង​ទាំងពីរ​មកកាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ដើម្បី​រងចាំ​ដោះស្រាយ​ពេល​ក្រោយ​។​ចំពោះ​សព​ត្រុម​គ្រួសារ​នាំយកទៅ​គេហដ្ឋាន​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់