adverise with khmeread 49540e09 84eb 49e7 927b e29eecdd9a69

កំពុង​ជួញដូរ​គ្រឿង​ត្រូវ​នគរបាល​ឃាត់ខ្លួន​

    ភ្នំពេញ ​៖ ​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍ស្រះចក​ឃាត់​ខ្លន​កាលពី​វេលា​ម៉ោង​១៤​រសៀល​ថ្ងៃទី២៥​ ​ខែឧសភា​ ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​៣​ផ្លូវ​រថភ្លើង ​ក្នុ​ងសង្កាត់​ស្រះចក ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។​

    លោក​កាន់ វណ្ណៈ នាយ​នគរបាល​បុ​ស្តិ៍​រដ្ឋបាល​ស្រះចក​បានធ្វើ​ឲ្យ​ដឹងថា​ការឃាត់ខ្លួន​ជន សង្ស័យ​ម្នាក់​ឈ្មោះ​ហុង សែន​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​មិន​ពិតប្រាកដ​។​ ​ចំណែក​វត្ថុតាង​ដកហូត​ថ្នាំញៀន​៥​កញ្ចប់​តូច ​និង​លុយ​ខ្មែរ​ចំនួន​៣០០០០​ម៉ឺ​ន​រៀល​ទូរស័ព្ទដៃ​ម៉ាក់​ mafon​ ចំនួន​មួយ​។​

    លោក​មេ​ប៉ុ​ស្តិ៍​ស្រះចក​បានឱ្យ​យ​ដឹង​ទៀតថា មុនពេល​ឃាត់​ខ្លូន​ជនសង្ស័យ​រូបនោះ​គឺ​កម្លាំង​នគរបាល​ស្រះចក​បានចេញ​ល្បាត​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ដើម្បី​ពួនស្ទាក់​ទប់ស្កាត់​រា​លប​ទ​ល្មើស​ផ្សេង​ដោយ​អនុវត្តតាម​ការណែនាំរ​បស់​អភិបាល​ខណ្ឌដូនពេញ​និង​លោក​អធិការនគរបាល​ខណ្ឌ​ដូនពេញ​ដែល​បែងចែក​ឲ្យ​កម្លាំង​ប៉ូលិស​តាម​បណ្តា​ប៉ុស្តិ៍​ទាំងអស់​ត្រូវ​ទ្រោល​សភាពការណ៍​ចេញ​ពួនស្ទាក់​គ្រប់​រូបភាព​ដើម្បី​បង្កា​ទប់ស្កាត់​រាល់​បទល្មើស​ឲ្យ​ទាន់​សភាព​កាណ៍​ដូច្នេះហើយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះចក​បានទទួល​ព័ត៌មាន​ថា​មាន​ជនសង្ស័យ​ម្នាក់​កំពុង​ជួញដូរ​នៅ​ចំណុចកើតហេតុ​នោះ​ក៏​កម្លាំង​ឃើញជាក់ស្តែង​ក៏​ឃាត់​ជនសង្ស័យ​រូបនោះ​ព្រមទាំង​ដកហូត​វត្ថុតាង​ថ្នាំញៀន​ចំនួន​០៥​កញ្ចប់​ដើ​ម្បី​កសាង​សំណុំ​រឿង​បញ្ជូនទៅ​សាលា ដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​និ​តី​វិធី​នៃ​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់