adverise with khmeread F91cf63f 6b0a 4be2 b908 9705b1a51f9e

បុរស​ម្នាក់​សុំ​លុយ ប្រពន្ធ​៣០​ដុល្លារ មិនបាន​ចងកសម្លាប់ខ្លួន​

    សៀមរាប​ ៖ បុរស​ម្នាក់​មិនមាន​ការ គិតគូរ​ឲ្យ​បាន​វែងឆ្ងាយ ដោយ​ខឹង​និង​ប្រពន្ធ រឿង​សុំ​លុយ​៣០​ដុល្លារ មិនបានសម្រេចចិត្ត​ចងក បញ្ចប់ជីវិត​នៅវេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​ទឹកថ្លា ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​។​

    លោក​វរសេនីយ៍ត្រី ទេព ពុំសែន អធិការ​ប៉ូលិស​ស្រុក​ពួក​បាន​ឲ្យ​ដឹងថា បុរស​ដែល​ចងក ធ្វើអត្តឃាត​មានឈ្មោះ ស៊ិ​វ វ៉ាន់​សែង អាយុ​៣៤​ឆ្នាំមាន​មុខរបរ ជា​កម្មករ រស់នៅ​ភូមិ​ប្រឡាយ ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​។​

    លោក​អធិការ​បន្តថា បុរស​ដែល ធ្វើអត្តឃាត ខាងលើនេះ​បាន យក​ខ្សែភ្លើង​ចងក ដោយ​ភ្ជាប់​ទៅ និង​ធ្នឹម​ផ្ទះ​ឪ​ពុក​មា ឈ្មោះ ស៊ន់ សុធា ភេទ​ប្រុស អាយុ​ប្រហែលជា​៥០​ឆ្នាំ រស់នៅ​ភូមិ​ទឹកថ្លា ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប បណ្ដាល​ឲ្យ​ស្លាប់ នៅវេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦​។​

    ក្រោយពី​ទទួល បាន​ដំណឹង​កម្លាំង អធិការដ្ឋាន ស្រុក​បាន​ចុះទៅ ដល់​កន្លែង​កើត ហេតុ​ភ្លាមៗ ហើយ​បានធ្វើការ ពិនិត្យ​សាកសព ឃើញថា​សព ជនរងគ្រោះ​ពិត ជា​បាន​ចងក ធ្វើអត្តឃាត ពិតប្រាកដ​មែន មិនមែនជា ករណី​ឃាតកម្ម​ទេ​។​

    បច្ចុប្បន្ន​សព​ត្រូវ បានប្រគល់​ជូន ក្រុមគ្រួសារ​យក ទៅធ្វើ​បុណ្យ តាម​ប្រពៃណី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់