adverise with khmeread 5c3c12ea bf91 406c 814b d791c74b278b

ចោរ​ស្រី​វ័យ​ក្រមុំ ឆ្កឹះ​សោ​បន្ទប់​លួចបាន​លុយ​ជាប់​ខ្នោះ​ប៉ូលិស​ប៉ុស្តិ៍​កន្ទោក​

    ភ្នំពេញ ៖ ជនសង្ស័យ​វ័យ​ក្រមុំ ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ ចាប់បាន ប្រគល់​ទៅ​ឲ្យ​ប៉ូលិស ប៉ុស្តិ៍​កន្ទោក ខណ្ឌ​ពោធិ៍​ពោធិ៍​សែន​ជ័យ បន្ទាប់ពី​ជនសង្ស័យ ធ្វើ​សកម្មភាព ឆ្កឹះ​សោ​បន្ទប់​ជួល របស់​កម្មករ បាន​២​បន្ទប់​បាន​លុយ មួយចំនួន។​

    សកម្មភាព​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦ ស្ថិតនៅ​បន្ទប់​ជួល​ជាន់​ទី​១ បុរី​សែន​មនោ​រម្យ ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    នារី​ជា​ជនសង្ស័យ​វ័យក្មេង មានឈ្មោះ ពូន សុផល អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ បុរី​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ មាន​ស្រុកកំណើត ភូមិ​ឫស្សី​១​គុម្ព ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ។ ចំណែក​លុយ ដែល​លួច​យកបាន ចំនួន​ជាង​៤​ម៊ឺ​ន​រៀល។​

    តាម​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ដំបូង​ជនសង្ស័យ​ប្រើ​កូនសោ​មួយ​ចង្កោម ឡើងទៅ ធ្វើ​សកម្មភាព ឆ្កឹះ​សោ​បន្ទប់​ជួល ជាន់​ទី​១ កន្លែងកើតហេតុ បានសម្រេច​២​បន្ទប់ លួចបាន​លុយ ហើយ​តែ​ត្រូវបាន ពលរដ្ឋ​ក្បែរ​នោះ​ឃើញ​ទាន់ ក៏​នាំគ្នា​ចាប់​ឃាត់ខ្លួន ប្រគល់​ឲ្ត​នគរបាល​ប៉ុស្តិ៍​កន្ទោក​តែម្តង។​

    នារី​សង្ស័យ ក្រោយ​ឃាត់ខ្លួន ត្រូវបាន​សមត្ថកិច្ច​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី  រួមជាមួយ​វត្ថុតាង លុយ និង​កូនសោ មួយ​ចង្កោម​សម្រាប់ធ្វើ​សកម្មភាព៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់