adverise with khmeread 450358d7 bea2 4f6f b2f3 0812241698f8

លួច​ម៉ូតូ​បាន​ហើយ បើក​ម៉ូតូ​បុក​ឆ្កែ​ងាប់ ជាប់​ខ្នោះ​

    កណ្តាល ៖ មាន​ករណី​អំពើ​លួច​យក​ម៉ូតូ​នា​ថ្ងៃទី​២៥​ ឧសភា​ ឆ្នាំ​២០១៦​វេលា​ម៉ោង​៨ យប់​នៅ ចំណុច​ក្រោមផ្ទះ​ជនរងគ្រោះ​ភូមិ​ពោធិ៍​រលំ ឃុំ​រកា​កោង​ទី​២ ស្រុក​មុខកំពូល ខេត្តកណ្ដាល​ត្រូវ​ប៉ូលិស​ឃាត់​បាន​ម្នាក់​ដោយសារ​បើក​ម៉ូតូ​បុក​ឆ្កែ​ងាប់។

    ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ​សុខ សារូ​ភេទ​ប្រុស ជនជាតិខ្មែរ មុខរបរ អង្គរក្ស នៅ​ភូមិ​ពោធិ​រលំ​ឃុំ​រកា​កោង​ទី​២​ស្រុក​មុខកំពូល ខេត្តកណ្ដាល​។​

    ចំណែក​ជនល្មើស​ឈ្មោះ​សុខ ផល្លី​ហៅ​ភា​ជ ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​ពោធិ​រលំ​ឃុំ​រកា​កោង​ទី​២​ស្រុក​មុខកំពូល ខេត្តកណ្ដាល។ វត្ថុតាង​ចាប់យក​ ៖​ ​ម៉ូតូ​ម៉ាក​ហុងដា​C110 ប៉ិច​សេរី​ឆ្នាំ​២០១២​ពណ៌​ខ្មៅ​០១​គ្រឿង​ពាក់​ផ្លាកលេខ​ភ្នំពេញ 1BH.2434​។​

    ប៉ូលិស​បន្តថា  នៅ​ថ្ងៃកើតហេតុ​វេលា​ម៉ោង​៥​ល្ងាច​ជនល្មើស​បាន​ដើរ​ចេញពីផ្ទះ​របស់ខ្លួន​ទៅ​ស៊ី​បាយនៅ​ក្រោមផ្ទះ​ជនរងគ្រោះ​ក្នុងពេលនោះ​កូនស្រី​ជនរងគ្រោះ​ឈ្មោះ​ស្រី ពេជ្រ​បាន​ដាំបាយ​និង​ស្ងោរ​ពង​ទា​ឱ្យ​ជនល្មើស​ស៊ីលើ​គ្រែ​ក្រោមផ្ទះ​របស់ខ្លួន​។​

    បន្ទាប់មក​ឈ្មោះ​ស្រី ពេជ្រ​ក៍បាន​ឡើងទៅ​លើផ្ទះ​ដោយ​មិនបាន ដក​កូនសោ​ចេញពី​ម៉ូតូ​ដែល​ទុក​នៅក្រោម​ផ្ទះ​ទេ​។​

    លុះដល់​វេលា ម៉ោង​៨​យប់​ឈ្មោះ​ស្រី  ពេជ្រ កំពុងនិយាយ​ទូរស័ព្ទ​នៅ លើផ្ទះ ជនល្មើស​បាន​លួច​ម៉ូតូ​ជនរងគ្រោះ​ជិះ​ទៅ​ភ្នំពេញ​គោល បំណង​យកទៅ​បញ្ចាំ​នៅ​ស្ទឹង​​មានជ័យ កន្លែង​បាញ់​ត្រី​។​

    ពេល​ជន ល្មើស​ជិះ​ម៉ូតូ​មកដល់​ស្ពាន​លេខ​១៤​ភូមិ​សាមគ្គី​ឃុំ​ព្រែក​ដំបង​នៅ វេលា​ម៉ោង​៨​ និង​៣០​នាទី​យប់​ជនល្មើស​បាន​ជិះ​ម៉ូតូ​បុក​សត្វ​ឆ្កែ​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​របួស​បែក​មុខ​សន្លប់​បាត់ស្មារតី​ហើយ​សត្វ​ឆ្កែ​ដែល​ជនល្មើស​ជិះ​ម៉ូតូ​បុក​នោះ​ងាប់​នៅ​ហ្នឹង​កន្លែង​។​

    ខណៈពេល​នោះ ប្រជាជន​ស្មានតែ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាននាំគ្នា​ជួយ សង្គ្រោះ​ជនល្មើស ពេលនោះ​សមត្ថកិច្ច​ប៉ុស្តិ៍​រកា​កោង​ទី​២ ទទួលបាន​ព័​ត៌ មាន​នេះ បានមក​ឃាត់ខ្លួន​ជនល្មើស សប​ញ្ចូ​ន​មក​អធិការដ្ឋាន​ស្រុក​មុខកំពូល​ចាត់ការ​បន្ត តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់