adverise with khmeread 0f3a968b de57 490f b520 fba9dfce917e

អាវុធហត្ថ​រាជធានី​បញ្ជូន​ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​បទល្មើស​៣​ករណី​

    ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី​២៦​ ខែឧសភា ឆ្នាំ​២០១៦ ជនសង្ស័យ​៤​នាក់​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូនទៅ​តុលាការ​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​បទ​លើស​៣​ករណី​ផ្សេងគ្នា​ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​។​

    មន្ត្រី​អាវុធហត្ថ​រាជធានី​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​២៦​ឧសភា​ថា បទល្មើស​៣​ករណី​នោះ​រួមមាន ៖ 

    ករណី​ទី​១-​ករណី​កាន់កាប់ និង​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​ត្រូវបាន​អាវុធហត្ថ​ខណ្ឌមានជ័យ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​កាលពី​យប់​ថ្ងៃទី​២៣ ឈានចូល​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​"​ក្លឹប​សប្បាយ"​ផ្លូវជាតិ​លេខ​២ ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ខណៈដែល​ជនសង្ស័យ​ទាំង​២​នាក់​នេះ​បាន​យក​ម៉ូតូ​មក​បញ្ឈរ​សំកុក​នៅក្បែរ​ក្លឹប​ដោយមាន​ដាវ​សាំ​ម៉ូ​រៃ​ជាប់​ខ្លួន​ដើម្បី​រង់ចាំ​ប្រព្រឹត្ត​បទល្មើសផ្សេងៗ​។

    ករណី​ទី​២- សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ដោយ​ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ ដំបង ដំ​ថ្ម ដេញ​វាយ​ជនរងគ្រោះ​ឲ្យ​រត់ចោល​ម៉ូតូ​កាលពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​តារាង​បាល់ទាត់​វិទ្យាល័យ​ច្បារអំពៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ខណៈនោះ​កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ​មក​ទាន់​ក៏​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​បាន​ភ្លាមៗ​នៅ​នឹងកន្លែង​។​

    តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​បាន​ឲ្យ​ដឹងថា ខ្លួន និង​បក្ខពួក​៣​នាក់​ទៀត​តែងតែ​ពួនស្ទាក់​ចាំ​វាយ និង​កាប់​ប្លន់​ប្រជាពលរដ្ឋ​យក​ទ្រព្យសម្បត្តិ​ជារឿយៗ​ផងដែរ​។​

    ករណី​ទី​៣- ម​ឆន​ជន​ឆ្លៀតឱកាស​លួច​ម៉ូតូ និង​ទ្រព្យសម្បត្តិ​មានតម្លៃ​របស់​ជនរងគ្រោះ​ខណៈដែល​ជនរងគ្រោះ​ដួលសន្លប់​បាត់បង់​ស្មារតី​នៅ​ចំណុច​ផ្លូវ​វែង​ស្រេង ជិត​រោងចក្រ​កាណាឌីយ៉ា​។ បន្ទាប់ពី​មាន​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​បើ​ការស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​១​នាក់​កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ជា​បន្តបន្ទាប់​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

adverise with khmeread

មតិយោបល់