adverise with khmeread 25946 jvewql

អ្នកណា​ថា Youtube សរសេរ​កូដ​ខ្លាំង​! បែកធ្លាយ​វីដេអូ​យុវវ័យ​ជាច្រើន​លាក់បាំង​នៅលើ Youtube ដោយ​ប្រើ​ចំណងជើង​ជា​ភាសា​អៀរ​ឡង់​

​    ​រឿង​ស្រើបស្រាល​ជាច្រើន​មាននៅ​លើ​បណ្ដាញ Youtube ជាច្រើន​ខែ​មកហើយ ពី​ព្រោះតែ​វីដេអូ​ទាំង​នោះបាន​លាក់ខ្លួន​ក្រោម​ចំណងជើង​ជា​ភាសា​អៀរឡង់​។​

​    ​បើ​យោងតាម​វេ​ប​សាយ Independent វីដេអូ​ទាំងអស់​បាន​បង្ហោះ​ក្នុង​ខែតុលា ឆ្នាំ ២០១៤ ត្រូវបាន​រកឃើញ នៅពេល​អ្នក​នៅផ្ទះ​ជា​ជួល​ជាមួយ​អ្នកកាសែត​អៀរ​ឡង់លោក Maitiú Ó Coimín បាន​ស្វែ​កនូវ​ពាក្យ "scannáin" នៅលើ Youtube​។​

​    ​លោក O Coinmin ជា​អ្នក​ដែល​បានចេញ​ផ្សាយ​ពី​រឿងនេះ​នៅលើ​វេ​ប​សាយ​អៀរ​ឡង់​មួយ ប្រាប់ BBC ថា "​មិត្ត​រួម​ផ្ទះល្វែង​របស់ខ្ញុំ​គឺជា​និស្សិត​ផ្នែក​ប្រព័ន្ធផ្សព្វផ្សាយ​មួយ​នៅក្នុង​សាលា Galway ជា​អ្នក​ដែល​បាន​រកឃើញ​ពាក្យ​នេះ​នៅលើ Youtube នៅពេល​ស្វែងរក​គម្រោង​មួយ​។ ខ្ញុំ​បាន​បើក​មើល​វា​បន្ដិចបន្តួចនៅលើ​នោះ​មាន​ប្រហែលជា ១៥ ទៅ ២០ រឿង​"​។​

​    ​នេះ​ឆ្លុះបញ្ចាំង​ថា Youtube នៅមាន​ច្បាប់​កូដ​ផ្ទៃក្នុង​មាន​កម្រិតនៅឡើយ ដែល​ច្បាប់​កូដនោះ​គឺប្រើ​សម្រាប់​បដិសេធ​រាល់​វីដេអូ​ស្រើបស្រាល ឬក៏កម្មសិទ្ធិបញ្ញា​ជាដើម​៕​

ប្រភព៖ Independent

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់