adverise with khmeread 13285804 980849272029988 1299631115 n

រទេះភ្លើង​បុក​ឡាន​ប៉ើង​ដូច​ស្លឹកកណ្តប​(មានវីដេអូ)

    ភ្នំពេញ ៖ មាន​ករណី​រថយន្ត​សាំ​យ៉ុង​បើក​ឆ្លងផ្លូវ​កាត់​ផ្លូវ​រថភ្លើង​ ត្រូវ​រថភ្លើង​បុក​ខ្ទេច​មួយ​ចំហៀង​សំណាងល្អ​គ្មាន​អ្នករងរបួសហេតុការណ៍នេះ ​ស្ថិតនៅ​ចំណុច​ភូមិ​ស្រែ​ ​ក្នុង​សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៤​ល្ងាច​ ថ្ងៃទី​២៦ ​ឧសភា​នេះ​។ 

    ប្រជាពលរដ្ឋ​បាន​ឧ្យ​ដឹងថា​មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​សាំ​យ៉ុង​ពណ៌​ទឹកប្រាក់​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ ៖ 2AF-638​បើកបរ​ដោយ​បុរស​ម្នាក់​ស្រប់ពេល​រថភ្លើង​បើក​ឆ្លង​ក៏ត្រូវ​រថភ្លើង​បុក​ប៉ើង​ធ្លាក់​ប្រឡាយ តែ​សំណាងល្អ​​អ្នកបើកបរ​គ្មាន​គ្រោះថ្នាក់​អ្វី​ឡើយ​។ ចំណែក​រថភ្លើង​បើក​ទៅ​បាត់៕​

 

adverise with khmeread

មតិយោបល់