adverise with khmeread 7def3689 d0be 4e49 a47d c9d7c224f361

គ្រោះថ្នាក់​ចរាចរណ៍​២​លើក​ស្លាប់​មនុស្ស​៣​នាក់​រង​បួស​ធ្ងន់​ម្នាក់​

    ឧ​ត្ត​រ​មានជ័យ ៖ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ថ្ងៃទី​២៦ ​ឧសភា​ ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​២​លើក​ស្លាប់​មនុស្ស​៣​នាក់ ​រង​បួស​ធ្ងន់​ម្នាក់។​

    ករណី​ទី​១ -​ស្រុ​​ក​អន្លង់វែង ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦ ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​កើតឡើង​នៅលើ​កំណាត់​ផ្លូវ​លេខ ១៧៤ ចំណុច​មុខ​ហាង​អាហារ​ដ្ឋា​ន តា​គីម​ខ្យង​អាំង ស្ថិតនៅ​ភូមិ​ទួល​គ្រួស ឃុំ​ថ្លា​ត ស្រុក​អន្លង​វែង ដោយ​ម៉ូតូ បុក​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់ម្នាក់(ប្រុស) របួសធ្ងន់ ចំនួន ២ នាក់ (ប្រុស) និង ខូច​ម៉ូតូ ចំនួន ២ គ្រឿង។​

    សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណីនេះ​គឺ មូលហេតុ បើកបរ​លឿន​ហើយ​ស្រុក បាន​ចាត់តាំង​ជំនាញ និង​ប៉ុស្តិ៍​រដ្ឋបាល ចុះទៅ​កាន់​កន្លែងកើតហេតុ​ភ្លាមៗ ជួយ​អន្តរាគមន៍ យក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក និង​ធ្វើ​កំណត់​តាម​និតិ​វិធី។

    ករណី​ទី​២- ល្ងាច​ថ្ងៃ​ដដែល​នៅ​ក្រុង​សំរោង ចំណុច​ផ្លូវជាតិ​៦៨ ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​កូន​ក្រៀល ក្រុង​សំរោង មាន​កើត​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ និង​គោ​យ​យន្ត​កន្ត្រៃ ចត​នៅនឹងកន្លែង​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​២​នាក់ (​ស្រីម្នាក់​)។​

    គ្រោះ​ថ្នាក់​នេះ​បង្កដោយ​ឈ្មោះ ដៀប ឃុន​ស័​ក្ត ភេទ​ប្រុស អាយុ ១៨ ​ឆ្នាំ រស់នៅ​ភូមិ​កាប់​គោ សង្កាត់​អូរ​ចារ ក្រុង​-​ខេត្តបាត់ដំបង មុខរបរ ជា​ទាហាន​កងរថក្រោះ​លេខ​៦៥ ឈរជើង​ភូមិ​ផ្អុង សង្កាត់​កូន​ក្រៀល បាន​បើកបរ​ម៉ូតូ ម៉ាក​ហុងដា​ទ្រី​ម សេ​125 ឆ្នាំ​2016 ពាក់​ស្លាក​លេខ ឧ​.​មានជ័យ 1C-4813 ពី​ត្បូង​ទៅ​ជើង មក​បុក​គោយន្ត​កន្ត្រៃ​ដែល​ឈប់​ចត​ស្ងៀម បណ្តាល​ឲ្យ​ស្លាប់ នៅពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។

    អ្នករួមដំណើរ ឈ្មោះ វេត សា​នាង ស្រី អាយុ ៤៨​ឆ្នាំ រស់នៅ​ភូមិ​សំរោង ស្រុក​រលៀ​ផ្អៀ​រ ខេត្តកំពង់ឆ្នាំង ស្លាប់​ភ្លាមៗ កន្លែងកើតហេតុ។​ ម្ចាស់​គោយន្ត​កន្ត្រៃ ឈ្មោះ គក់ ស្រស់ ភេទប្រុស អាយុ ១៧​ឆ្នាំ រស់​ន​ភូមិ​ថ្មី​-​សង្កាត់ កើតហេតុ។​

    ក្រោយ​កើតហេតុ កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​វាស់វែង និង​ដកហូត​វត្ថុតាង និង​នាំខ្លួន​ម្ចាស់ គោយន្ត​មកកាន់​អធិការដ្ឋាន​ក្រុង ដោះស្រាយ​តាម​និតិ​វិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់