adverise with khmeread D26c880a 200a 48af 8183 1cf31edb476d

ឃាត់​២​នាក់​ប្តី​ប្រពន្ធ​ចែកចាយ​គ្រឿងញៀន​

    កណ្តាល ៖ មាន​ករណី​ចែកចាយ និង ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​នា​ថ្ងៃទី​២៦​ ខែឧសភា ​ឆ្នាំ​២០១៦​វេលា​ម៉ោង​៥​ និង​៣០​នាទី​ល្ងាច​នៅ​ចំណុច ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ ប៉ែន សុផល ផ្ទះ​(​ជនសង្ស័យ​)​នៅ​ភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្ដាល​ ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន ​២ ​នាក់។​

    ប៉ូលិស​និយាយថា ជ​នស​ង្ស​យ័​ចំនួន​០២​នាក់​(​ឃាត់ខ្លួន​)១.​ឈ្មោះ ស៊ឹ​ម សាន ភេទ​ប្រុស​អាយុ​៣០ ឆ្នាំ​នៅ​ភូមិ​ក្រោល​ឃុំ​ចក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ​(​ប្ដី​) មុខរបរ​កម្មករ​ឡ​ឥដ្ឋ​និង​២.​ឈ្មោះ ស៊ីន ភាព អាយុ ៣០​ឆ្នាំ​នៅ​ភូមិ​ឃុំជាមួយគ្នា (​ប្រពន្ធ​)​ ​មុខរបរ​កម្មករ​ឡ​ឥដ្ឋ​។​

    វត្ថុតាង​ចាប់យក​បាន រួមមាន ៖ ​១.​ម្សៅ​ក្រាម​ព​ណ៏​ស​ថ្លា ស​ង្ស័យជា​សារធាតុ​ញៀន​ចំនួន ​០២ ​កញ្ចប់​តូច​, ២.​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​ ០១ ​ដើម​, ៣.​ទូរ​សព្ទ័​ចំនួន​ ០២ ​គ្រឿង ម៉ាក​សាំ​សុង​ ០១ គ្រឿង​ម៉ាក​មិត្ត​ហ្វូ​ន​ ០១ ​គ្រឿង ​និង​៤.​សំភារៈសំរាប់​ប្រើ​ប្រាស់​គ្រឿងញៀន​មួយចំនួន​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃ​កើ​ត​ហេតុ​កម្លាំង​ប៉ូលិស​ប៉ុស្តិ​ព្រែក​ដំបង​បាន​ជិះ​ម៉ូតូ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ឃុំ​មកដល់​ចំណុច​សិប្បកម្ម​ផលិត​ឥដ្ឋ ប៉ែន សុផល បាន​ឃើ​ញ​មុខសញ្ញា​ប្រើ​ប្រាស់​គ្រឿងញៀន​ជិះ​ម៉ូតូ ចូល​សិប្បកម្ម​ផលិត​ឥដ្ឋ​ខាង​លើពេលនោះ​កំលាំង​យើង​ បាន​ប្រើ​កម្លាំង​ស្លៀកពាក់​ស៊ី​វិល​ចូល​ទៅតាម​ពីក្រោយ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ខាង​លើ​បាន​ហុច​គ្រឿងញៀន​ចំនួន​០២​កញ្ចប់​តូច ទៅឱ្យ​មុខសញ្ញា ដែល​បាន​ជិះ​ម៉ូតូ​ចូលទៅ (​មិន​ស្គាល់​អត្តសញ្ញាណ​)​។​

    ពេលនោះ​កម្លាំង​ប៉ូលិស​ក៏បាន​ស្ទុះ​ទៅ​ចាប់​ជន​ស​ង្ស័យ​ ០២​ នាក់​ប្ដី​ប្រពន្ធ​ខាង​លើ​បញ្ជូន​មក​ប៉ុស្តិ៍​ព្រែក​ដំបង​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវីធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់