adverise with khmeread 3497a2e9 8189 4dd1 a09f 95d6fc7ec1b0

ជនបរទេស​ប្រខាំ​គ្នា​ឃាត់​ទាំង​២​នាក់​

    ព្រះសីហនុ ៖ មាន​ករណី​អំពើហិង្សា​កើតឡើង​បង្ក​ឡើ​ង​ដោយ​ជនបរទេស​ដូចគ្នា​នៅ ថ្ងៃទី២៥ ខែ​ឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៧​ និង៤៤​នាទី យប់ នៅ​ក្រុមទី​២៥ ភូមិ៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ។​

    ប៉ូលិស​និយាយថា  ជនរងគ្រោះ​ឈ្មោះ អ៊ី​ដឺ​រី សា​មុ​ល​អា​រៀ ភេទ​ប្រុស អាយុ ៤១ ​ឆ្នាំ មុខរបរ​អ្នក​ទេសចរណ៍ សញ្ជាតិ​អ៊ី​ស្រា​អែល។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ឡើយ​ដឺ​ឃើ វី​តា​លី ភេទ​ប្រុស ​អាយុ ៣៥ ឆ្នាំ មុខរបរ​អ្នក​ទេសចរណ៍ សញ្ជាតិ​អាមេរិក ស្នាក់នៅ​កន្លែង​កើ​ត​ហេតុ ។ ករណីនេះ​កើត​ឡើ​ង​ដោយសារ​ស្រវឹងស្រា។​

    ឥឡូវ​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​ឃាត់ខ្លួន​បណ្តោះអាសន្ន ដើម្បី​បន្ត​តាម​នីតិវិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់