adverise with khmeread 89a2bd40 95f8 445d a2be e42233cfea3b

អាវុធហត្ថ​ឃាត់​៥​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    ភ្នំពេញ ៖ អាវុធហត្ថ​ខណ្ឌដង្កោ សហការ​ជាមួយ​កម្លាំង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​១៤​និង​៣០​នាទី ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦ ដោយមាន​ការរាយការណ៍​ពី​បណ្តាញ​ថា​នៅក្នុង​បន្ទប់​ជួល​លេខ​ ៤ មានការ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាងសកម្ម​ទើប​កម្លាំង​បាន​ចុះ​ប្រតិបត្តិការ​និង​ឆែកឆេរ​ក្នុង​បន្ទប់​ខាងលើ ដែល​ស្ថិត​ក្នុងភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៥ ​នាក់​។​

    ប្រតិបត្តិការ​នេះ​ដកហូត​ម្សៅ​ក្រាម​ព​ណ៌ស​ថ្លា​ចំនួន ០២​កញ្ចប់​តូច ទូរស័ព្ទដៃ​​ចំនួន ០៧​គ្រឿង កាបូបដៃ​ចំនួន ០២ និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ម៉ូតូ​០២​គ្រឿង ម៉ាក​ទ្រី​ម C125​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ កណ្តាល ​1S2371 មួយគ្រឿង​ទៀត ម៉ាកវីវ៉ា 110​ ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០០៩ ពាក់​ស្លាក​លេខ តាកែវ​ 1D.3676​។​

    ជនសង្ស័យ​ដែល​ឃាត់ខ្លួន​រួមមាន​ ៖ ទី​១.ឈ្មោះ លីម បូ​ប៊ី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ ​ស្នាក់នៅ​បន្ទប់​ជួល ភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ទី​២.ឈ្មោះ គឹម ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ​ស្នាក់នៅ​ភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​សរ ខណ្ឌដង្កោ ទី​៣.ឈ្មោះ ទូច ភក្តី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ រស់នៅ​ភូមិ​បុត្រ​តាជី សង្កា​ត​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល​ ទី​៤.ឈ្មោះ ឆោម កន្និកា ភេទ​ស្រី អាយុ​២០​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​សរ ខណ្ឌដង្កោ និង​ទី​៥.ឈ្មោះ ខៀវ បញ្ញា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ ​រស់នៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

    សមត្ថកិច្ច​ឃាត់ខ្លួន​នៅវេលា​ម៉ោង​១៧​នៅមុខ​រោងចក្រ​តុក្កតា ស្ថិតក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ជនសង្ស័យ​ទាំង ០៥​ នាក់​គឺមាន​មុខរបរ ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ០៥​ នាក់​រួមទាំង​វត្ថុតាង​ខាងលើ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់