adverise with khmeread 1

​លោក Jose Mourinho ក្លាយជា​គ្រូបង្វឹក Manchester United ផ្លូវការ​ហើយ​!

​    ​លោក Jose Mourinho បាន​ចុះ​កុងត្រា​ផ្លូវការ​ដើម្បី​ក្លាយជា​គ្រូបង្វឹក​ក្រុម​បិសាច​ក្រហម Manchester United ហើយ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​    ​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បានបញ្ចប់​ការពិភាក្សា​នៅ​សណ្ឋាគារ​កណ្តាល​ក្រុង​ឡុង​ដ៍​កាលពី​វេលា​ម៉ោង ៥ ល្ងាច (​នៅ​ប្រទេស​អង់គ្លេស​) នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​ជំនួស​តំណែង​លោក Louis van Gaal នៅ​ទឹកដី Old Trafford​។​

​    ​Sky Sports News HQ បាន​ទម្លាយ​ដំណឹង​នេះ​បន្ទាប់ពី​លោក Mourinho បាន​ត្រឡប់មកផ្ទះ​នៅវេលា​ម៉ោង ៥ និង ២០ នាទី​ជាមួយនឹង​ឯកសារ​នៅក្នុង​ដៃ​របស់គាត់​និង​ស្រាក្រហម ក្រោយ​ជួប​ជាមួយ​អនុប្រធាន​ប្រតិបត្តិ​ក្លឹប​លោក Ed Woodward ដើម្បី​បំពេញ​កិច្ចព្រមព្រៀង​។​

​    ​លោក Mourinho ដែល​បាត់បង់​ការងារ​កាលពី​ខែធ្នូ​ឆ្នាំមុន នឹង​ជំនួស​អតីត​គ្រូ​របស់ខ្លួន​លោក​គឺ លោក Van Gaal ដែល​ត្រូវបាន​បណ្តេញ​ចេញពី​ក្លឹប​កាលពី​ពីរ​ថ្ងៃមុន​បន្ទាប់ពី​ជួយ​ក្រុម​បិសាច​លើក​ពាន FA Cup នៅ​ទឹកដី Wembley៕

ប្រភព៖ Sky Sport

adverise with khmeread

មតិយោបល់