adverise with khmeread 1

សាលា​មិនសូវ​ល្បី​ទាំង ៩ នេះ​ជា​ម៉ាស៊ីន​ផលិត CEO ច្រើនជាងគេ​នៅ​អង់គ្លេស រីឯ​សាលា​ល្បីឈ្មោះ​ឃើញតែ Cambridge មួយ​ទេ​

    ​វេ​ប​សាយ Emolument.com បានធ្វើ​ការវិភាគ​លើ​ទិន្នន័យ​ពី​អតីត​និស្សិត​ជាង ២៦.០០០ នាក់​ដើម្បី​ស្វែងរក​សាកលវិទ្យាល័យ​ដែលមាន​អត្រា​ខ្ពស់បំផុត​នៃ​សិស្ស​ដែល​ក្លាយទៅជា​នាយក​ប្រតិបត្តិ (CEO) ប្រធាន​ផ្នែក​បច្ចេកវិជ្ជា និង​ដៃគូ​ពាណិជ្ជកម្ម​។​

​    ​វេ​ប​សាយ​នេះ​បាន​រកឃើញថា សាកលវិទ្យាល័យ​ដ៏​មានកេរ្តិ៍ឈ្មោះ​និង​មាន​វ័យ​ចំណាស់​នៅ​ចក្រភព​អង់គ្លេស មិនបាន​ផលិត​អ្នកគ្រប់គ្រង​អាជីវកម្ម​ដូចដែល​មនុស្ស​ជាច្រើន​បានគិត​នោះទេ​។​

​    ​ពួកគេ​បាន​រកឃើញថា អតីត​និស្សិត​មកពី​សាកលវិទ្យាល័យ Sheffield, Brunel ឬក៏ Leicester មិន​ងាយ​ទទួល​ការចាប់អារម្មណ៍​ពី​ធនាគារ​ធំៗ និង​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​ធំៗ ដូច​សាកលវិទ្យាល័យ Oxbridge ទេ​។ ហេតុនេះហើយ​បានជា​ពួកគេ​បាន​បែកគំនិត​ចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់ខ្លួន ឬ​ចូលរួម​បើក​ក្រុមហ៊ុន​ជាមួយគ្នា ដោយហេតុ​នេះហើយ​ទើប​ពួកគេ​ឡើង​តំណែង​ខ្ពស់​បាន​លឿន និង​ទទួលបាន​តំណែង​ដឹកនាំ​ក្រុមហ៊ុន​។​

​    ​* ខាងក្រោម​នេះ​គឺជា​បញ្ជី​សាកលវិទ្យាល័យ (​បើ​យោងតាម​វេ​ប​សាយ Emolument.com) ដែលមាន​ភាគរយ​ខ្ពស់​ដែល​អតីត​និស្សិត​របស់ខ្លួន​ក្លាយជា​ម្ចាស់​អាជីវកម្ម​៖
​    ​១. London Business School៖ ៥% - អ្នក​រៀប​ចប់ ២០ នាក់​មកពី​សាលា London Business School ទទួលបាន​តំណែង​មួយ​ជា​អ្នកដឹកនាំ​ក្នុង​ក្រុមហ៊ុន​។​
​    ​២. Cambridge University៖ ៣,៩% - ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​ពីរ​។ Cambridge គឺជា​សាកលវិទ្យាល័យ​ដែលមាន​វ័យ​ចំណាស់​និង​មាន​កិត្យានុភាព​ជាងគេ​នៅ​អង់គ្លេស​។​
​    ​៣. Birmingham University៖ ៣,២% - Birmingham គឺជា​សាកលវិទ្យាល័យ​ដំបូង​គេ​ដែល​បាន​បើក​មហាវិទ្យាល័យ​ពាណិជ្ជកម្ម​ដំបូង​គេ ដែល​បានធ្វើឱ្យ​សាលា​ជំនួញ​របស់ខ្លួន​មាន​វ័យ​ចំណាស់​ជាងគេ​នៅ​ចក្រភព​អង់គ្លេស​។​
​    ​៤. Strathclyde University៖ ៣,១% - មាន​ទីតាំងនៅ​ទីក្រុង Glasgow ប្រទេស​ស្កុ​តឡែ​ន​។ សាកលវិទ្យាល័យ Strathclyde University មាន​អាយុកាល​ជាង ២០០ ឆ្នាំ​និង​មាន​និស្សិត​ជាង ២១.០០០ នាក់​។​
​    ​៥. Leeds Beckett University៖ ៣,១% - សាកលវិទ្យាល័យ Leeds Metropolitan University បាន​ផ្លាស់ប្តូរ​មក Leeds Beckett ក្នុង​ឆ្នាំ ២០១៤​។ ជាមួយ​និស្សិត ២៦.០០០ នាក់ នេះ​គឺជា​សាកលវិទ្យាល័យ​ធំ​លំដាប់​ទី ២០ ក្នុង​ចក្រភព​អង់គ្លេស​។​
​    ​៦. University of London៖ ២,៩% - សាកលវិទ្យាល័យ University of London មាន​មហាវិទ្យាល័យ​ចំនួន ១៨ រួមបញ្ចូល​ទាំង​មហាវិទ្យាល័យ King's College និង University College​។ វា​គឺជា​សាកលវិទ្យាល័យ​ធំ​មួយ​ដែលមាន​និស្សិត​ជាង ១៤០.០០០ នាក់​។​
​    ​៧. Royal Holloway៖ ២,៦% - Royal Holloway's Egham Campus បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៨៧៩ ដោយ​សេដ្ឋី​ជំនួញ Thomas Holloway ដែល​ទទួល​បានតែ​និស្សិត​ស្រី​ប៉ុណ្ណោះ ប៉ុន្តែ​ចាប់ផ្តើម​ទទួល​និស្សិត​ប្រុស​ក្នុង​ឆ្នាំ ១៩៤៥​។​
​    ​៨. Leicester University៖ ២,៦% - សាកលវិទ្យាល័យ Leicester University បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩២១ ដោយ​គ្រា​ដំបូង​មានឈ្មោះ Rutland University College​។ សាកលវិទ្យាល័យ​នេះ​មាន​និស្សិត​ប្រហែល ១៨.០០០ នាក់​។​
​    ​៩. Sheffield University៖ ២,៣% - សាកលវិទ្យាល័យ Sheffield University របស់​ស្តេច​អ្នកនិពន្ធ​លោក Jim O'Neill៕

adverise with khmeread
ប្រភព៖ independent

អ្នកនឹងចូលចិត្ត

មតិយោបល់