adverise with khmeread Liverpool

Liverpool មានសង្ឃឹម​ខ្ពស់​ក្នុង​ការនាំ​កីឡាករ Joel Matip បន្ទាប់ពី​រូបគេ​មិន​បន្ត​កុងត្រា​ជាមួយ Schalke

តាម​ដឹង​កីឡាករ Joel Matip បាន​បដិសេធ​មិន​បន្ត​កុងត្រា​ថ្មី​ជាមួយ Schalke ទេ​ខណៈ​ទីផ្សារ​ដោះដូរ​កីឡាករ​កាន់តែ​ខិតជិត​មកដល់​។​

​កីឡាករ Matip អាយុ ២៤ ឆ្នាំ​នឹង​ផុត​កុងត្រា​នា​រដូវក្តៅ​នេះហើយ ហេតុដូច្នេះ​រូបគេ​អាចធ្វើ​កិច្ចសន្យា​ជាមួយ​ក្លឹប​ដទៃ​បាន​ក្នុង​ខែមករា​ខាងមុខនេះ​។​

​យោងតាម​កាសែត​អាល្លឺម៉ង់ Bild អ្នកចាត់ការ​ទ​ទូទៅរ​បស់​ក្រុម Liverpool លោក Jurgen Klopp ពិតជា​ចង់​កីឡាករ​សញ្ជាតិ​កា​មេ​រូ​ន​នេះ​ណាស់ ខណៈដែល​ការផ្លាស់​មកកាន់​ក្របខ័ណ្ឌ​លី​ក​កំពូល​អង់គ្លេស Premier League គឺជា​ក្តី​សុបិន​ស្រាប់​របស់​រូបគេ​។​

​មួយវិញទៀត មានការ​អះអាងថា​ខ្សែបំរើ​ការពារ​រូបនេះ​ចិត្តសឿង​ណាស់ សុខចិត្ត​បដិសេធ​មិន​ព្រម​បន្ត​កុងត្រា​ថ្មី​រយៈពេល​មួយឆ្នាំ​ទេ ទោះ​ក្រុម​មកពី​ក្របខ័ណ្ឌ​កំពូល​អាឡឺម៉ង់ Bundesliga មួយ​នេះ​ព្រម​ដំឡើង​ប្រាក់​ឈ្នួល​យ៉ាងណាក៏ដោយ​៕

adverise with khmeread

មតិយោបល់