adverise with khmeread 1

ធ្លាប់​ទេ​កំពុង​បើកឡាន​ស្រាប់តែ​រមួលក្រពើ​? នេះ​ជា​អត្ថបទ​សម្រាប់​លោកអ្នក​ហើយ​!

    ​រមួលក្រពើ​បង្កឡើង​ដោយសារ​ហេតុផល​ជាច្រើន ដូចជា​ខ្វះ​ឈាមក្រហម បញ្ហា​សរសៃឈាម ការរួម​សរសៃឈាម ខ្វះ​ជាតិ​កាល់​ស្យ៉ូ​ម ខ្វះ​ជាតិ​ម៉ាញ៉េ​ស្យ៉ូ​ម ខ្វះ​វីតាមីន E ឬ រោយ​សាច់ដុំ​ពេក​។ 

​     ប្រការ​ខាងលើ​នាំឱ្យ​ខ្វះ​ឈាម​នៅ​សាច់ដុំ ជាហេតុ​បង្ក​ឱ្យ​រួញ​សាច់ដុំ​ត្រង់​កំភួនជើង ដែល​បង្ក​ជា​រមួលក្រពើ​។ ប្រសិនបើ​វា​កើតឡើង​ខណៈ​កំពុង​បើកបរ សូម​បើកឡាន​អែប​ខាង រួច​យក​ម្រាមដៃ​ម៉ាស្សា​ថ្នមៗ​លើ​កន្លែង​រមួល ដោយ​ប្រើ​ប្រេង​រឹត ឬ​មិន​អ៊ីចឹង​ទេរ​កម​នុស្ស​ក្បែរ​នោះ​ឱ្យជួយ​។ 

​    ​ដើម្បី​ទប់ស្កាត់​បញ្ហា​រមួលក្រពើ​ញឹកញាប់​ពេល​កំពុង​បើកបរ មុន​បើកបរ​លោកអ្នក​គួរ​ពិសា​ត្រី បន្លែ​បៃតង តៅហ៊ូ ទឹក​ការ៉ុត ទឹក​សណ្តែក និង សណ្តែក​គួរ ដើម្បី​បង្កើន​ជាតិ​កាល់​ស្យ៉ូ​ម ម៉ាញ៉េ​ស្យ៉ូ​ម និង​វីតាមីន E ដើម្បី​ទប់ស្កាត់​បញ្ហា​រមួលក្រពើ​ពេល​កំពុង​បើកបរ​៕

adverise with khmeread
ប្រភព៖ ស៊ែរ​ស៊ី​

អ្នកនឹងចូលចិត្ត

មតិយោបល់