adverise with khmeread Dollar 3141691b large trans  pjliwavx4cowfcaekesb3kvxit lggwcwqwla rxju8

តើ​អ្នក​នឹងមាន​អារម្មណ៍​បែបណា ពេល​ភ្ញាក់ឡើង​មាន​លុយ ១២៣ លាន​ដុល្លារ​ក្នុង​គណនី​ធនាគារ​?

    ​តើ​អ្នក​នឹងធ្វើ​អ្វី ប្រសិនបើ​ក្រោក​ឡើង​ស្រាប់តែ​ឃើញ​ប្រាក់​រាប់លាន​ដុល្លារ ដែល​មិនមែន​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ក្នុង​គណនី​របស់​អ្នក​?

​    ​បុរស​រស់នៅ​ទីក្រុង​មែ​ល​ប៊​ន​ម្នាក់​ឈ្មោះ​លោក Matthew Pearce បាន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​គាត់​បើក​មើល​កម្មវិធី​គណនី​របស់គាត់​និង​បានឃើញ​នរណាម្នាក់​ច្រឡំ​ផ្ញើ​ប្រាក់​ចំនួន ១២៣ លាន​ដុល្លារ​អូ​ស្រា​លី (៨៨ លាន​ដុល្លារ​) ក្នុង​គណនី​របស់គាត់​។​

​    ​គាត់​បាន​ប្រាប់​ទៅកាន់​វេ​ប​សាយ Australia's 9news ថា "​ខ្ញុំ​មាន​ជម្រើស​ផ្ទេរប្រាក់​នោះ​ទុក​ចាយ​បាន ដូច្នេះ​ខ្ញុំ​អាច​ផ្ទេរប្រាក់​នោះ​យ៉ាងសកម្ម​ទៅ​គណនី​មនុស្ស​ម្នាក់ទៀត​បាន​។ វា​ពិតជា​បានធ្វើឱ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​ជាខ្លាំង​ដោយសារ​វា​។ ខ្ញុំ​យល់ថា​ពួកគេ​ច្បាស់​ជា​ផ្ទេរ​មក​ខ្ញុំ​ច្រឡំ​ហើយ​"​។​

​    ​បុរស​វ័យ ៣០ ឆ្នាំ​រូបនេះ​បាន​ពន្យល់ថា គាត់​បាន​ទាក់ទង​នឹង​ធនាគារ Commonwealth Bank អំពី​កំហុស​បច្ចេកទេស​នេះ ប៉ុន្ដែ​បុគ្គលិក​ម្នាក់​សើច​និង​ឆ្លើយថា "​អូ​! ពិតជា​ល្អ​ណាស់​!"​។​

​    ​គាត់​បន្ថែមទៀតថា "​អត់​មាន​ចំណាត់ការ​អ្វី​សោះ​អំពី​ឧបទ្ទវ​ហេតុនេះ​" រហូតដល់​តែ​គាត់​បានទទួល​ការហៅ​ចូល​មួយ កាលពី ២ សប្ដាហ៍​មុន បន្ទាប់ពី​បុគ្គលិក​ផ្សេងទៀត​និយាយថា "​វា​គឺជា​បញ្ហា​ក្នុង​ប្រព័ន្ធ ហើយ​វា​អាច​កើតឡើង​គ្រប់ពេលវេលា​"​។​

​    ​អ្នកនាំពាក្យ​ម្នាក់​របស់​ធនាគារ​នោះ​និយាយថា "​យើង​កំពុង​ស៊ើប​មើលថា​តើ​កំហុស​នេះ​កើតឡើង​ដោយ​របៀប​ណា ប៉ុន្ដែ​ខ្ញុំ​អាច​បញ្ជាក់ថា​កម្មវិធី CommBank App និង NetBank គឺ​ដំណើរការ​ជាធម្មតា​"៕

adverise with khmeread
ប្រភព៖ telegraph

អ្នកនឹងចូលចិត្ត

មតិយោបល់