adverise with khmeread Foxconn

រោងចក្រ​ដំឡើង iPhone ដេញ​បុគ្គលិក ៦០០០០ នាក់​ចេញ​ជំនួស​វិញ​ដោយ​មនុស្ស​យន្ត​

​    ​ក្រុមហ៊ុន Foxconn ជា​រោងចក្រ​ដៃគូ​ធំជាងគេ​របស់ Apple បាន​ដេញ​បុគ្គលិក​ចំនួន ៦០.០០០ នាក់​ដោយ​ជំនួស​មកវិញ​ដោយ​មនុស្ស​យន្ត​។ 

​    ​កម្លាំង​ពលកម្ម​នៅ​រោងចក្រ​ក្នុង​ខេត្ត Kunshan ប្រទេស​ចិន​ត្រូវបាន​កាត់បន្ថយ​ពី ១១​ម៉ឺន​នាក់ នៅសល់​ត្រឹម ៥ ម៉ឺន​នាក់ បន្ទាប់ពី​ការប្រកាស​ប្រើ​មនុស្ស​យន្ត​ជំនួស​នេះ​។​

​    ​Foxconn មិន​ត្រឹមតែ​ផលិត iPhone នោះទេ ជាច្រើន​ឆ្នាំ​មកនេះ ក្រុមហ៊ុន​នេះ​បាន​បង្កើត​ឧបករណ៍​ដ៏​ពេញនិយម​របស់​ក្រុមហ៊ុន Apple ជាច្រើន​ទៀត​ក្នុងនោះ​រួមមាន iPad និង​កុំព្យូទ័រ Mac ដែលមាន​បុគ្គលិក​រាប់ម៉ឺន​នាក់​ជា​អ្នក​ផលិតឡើង​នៅ​ទូទាំងប្រទេស​ចិន​។​

​    ​មានការ​លើកឡើងថា មនុស្ស​យន្ត​ទាំងនោះ​នឹង​ជួយ​សន្សំសំចៃ​ប្រាក់​ជាច្រើន​ឱ្យ Foxconn៕

adverise with khmeread
ប្រភព៖ iphonehacks

អ្នកនឹងចូលចិត្ត

មតិយោបល់