adverise with khmeread 0

រូបមន្ត​សម្ងាត់​ដែល​គេ​លាក់បាំង​ជិត​ជា​យូរ​មកនេះ​គឺ​សម្រាប់​ទប់ស្កាត់​កុំឱ្យ​ឆាប់​ចេញ​ស្កូវ​!

    ​មនុស្ស​អាច​ចេញ​ស្កូវ​មុន​អាយុ ដោយសារ​កត្តា​ជាច្រើន​ដូចជា ស្ត្រេ​ស៍​ខ្លាំង កត្តា​ហ្សែ​ន របប​អាហារ​ខ្វះ​វីតាមីន B12 ទម្លាប់​ជក់បារី ផឹកស្រា សេព​ថ្នាំ​ច្រើន ផឹក​កាហ្វេ​ច្រើន ឬ​ពិសា​អាហារ​ហឹរៗ និង​ការកើត​ទុក្ខ​ឥត​ឈប់​។ 

​    ​ប្រសិនបើ​ចៀសវាង​បញ្ហា​ទាំងនេះ​ពុំបាន តើ​ត្រូវធ្វើ​បែបណា​ដើម្បី​បង្ការ​កុំឱ្យ​ឆាប់​ចេញ​ស្កូវ​? មធ្យោបាយ​គឺ​ពិតជា​មាន គឺ​តាម​វិធីសាស្ត្រ​ធម្មជាតិ​ខាងក្រោម​៖

​    ​១. ខ្ទឹមបារាំង​
​    ​ខ្ទឹមបារាំង​មាន​អត្ថប្រយោជន៍​សុខភាព និង​សម្រស់​រាប់មិនអស់ ដោយសារតែ​វា​សម្បូរ​សារជាតិ​ចិញ្ចឹម​ខ្ពស់​។ លោកអ្នក​អាច​កាត់​ខ្ទឹមបារាំង​ជា​កង់ៗ​រួច​ត្រដុស​លើ​ស្បែកក្បាល​ដើម្បី​ពន្យឺត​ការចេញ​ស្កូវ​។ 

​    ​តាម​ការសិក្សា​របស់​សាកលវិទ្យាល័យ University of Bradford របស់​អង់គ្លេស ពួក​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា ខ្ទឹមបារាំង​ផ្ទុក​អង់ស៊ីម​មួយ​ហៅថា Catalase ដែល​កម្ចាត់ Hydrogen Peroxide ដែល​ពូន​ផ្តុំ​នៅ​ឫស​សក់ និង​បង្ក​ឱ្យ​សក់​បាត់​ពណ៌​របស់​វា​។ ក្រៅពី​ជួយ​ការពារ​កុំឱ្យ​ឆាប់​ចេញ​ស្កូវ ខ្ទឹមបារាំង​នៅ​អាចជួយ​ជំរុញ​ដល់​ការ​ដុះ​សក់​ទៀតផង​។ 

​    ​២. ផ្លែ​បឺ​រ​
​    ​ផ្លែឈើ​សម្បូរ​សំណើម​ដ៏​អស្ចារ្យ​នេះ​គឺ​ល្អ​បំផុត​សម្រាប់​ជំរុញ​សក់​ភ្លឺរលោង និង​ការពារ​ស្កូវ​មុន​អាយុ​។ ផ្លែ​បឺ​រ​ផ្ទុក​ទៅដោយ​សារជាតិ​រ៉ែ អាស៊ីត​ខ្លាញ់​ល្អៗ និង វីតាមីន E ដើម្បី​ជំរុញ​សុខភាព​សក់​។ 

​     ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ទាំងអស់នេះ លោកអ្នក​ត្រូវ​កិន​សាច់​ផ្លែ​បឺ​រ ហើយ​លាប​វា​លើ​ស្បែកក្បាល និង​សក់​ក្បាល​៕

adverise with khmeread
ប្រភព៖ steptohealth

អ្នកនឹងចូលចិត្ត

មតិយោបល់