ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ចំនួនពីរគឺ Volkswagen និង BMW នឹងទិញការិយាល័យនៅប្រទេសថៃដើម្បីផលិតគ្រឿងបន្លាស់រថយន្តដើម្បីផ្គត់ផ្គង់ជុំវិញពិភពលោក។
បើយោងតាមលោក Noshir Desai ប្រធានគ្រប់គ្រងទូទៅផ្នែកផ្គត់ផ្គង់នៅគ្រប់ហ៊ុន Volkswagen Group ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានឱ្យដឹងថា ក្រុមហ៊ុនបានសម្រេចចិត្តផ្លាស់ប្តូរការទិញការិយាល័យរបស់ពួកគេពីទីក្រុងគូឡាឡាំពួរទៅខេត្ត Samut Prakan របស់ថៃ។
លោក Desai បាននិយាយថា ក្រុមហ៊ុនជាង ៧០០ នៅប្រទេសថៃនឹងធ្វើការផ្គត់ផ្គង់គ្រឿងបន្លាស់ឱ្យក្រុមហ៊ុន Volkswagen បើប្រៀបធៀបទៅប្រទេសម៉ាលេស៊ីមានតែ ២០០ ក្រុមហ៊ុនប៉ុណ្ណោះ។
Volkswagen បានដឹកជញ្ជូនគ្រឿងបន្លាស់ពីអាស៊ីអាគ្នេយ៍ទៅរោងចក្រធំនៅក្នុងតម្លៃ ១៣៦ លានយ៉ូរ៉ូ (៥,៤ ពាន់លានបាត) កាលពីឆ្នាំមុន គឺកើនឡើង ២១%។ ពាក់កណ្តាលនៃគ្រឿងបន្លាស់ទាំងនោះគឺបានមកពីប្រទេសថៃ។
នាពេលបច្ចុប្បន្ន ក្រុមហ៊ុន Volkswagen មានក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់នៅប្រទេសចំនួនបួននៅអាស៊ីអាគ្នេយ៍គឺ ប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន ខណៈក្រុមហ៊ុនទាំង ៧០០ នោះក៏ផ្គត់ផ្គង់ឱ្យក្រុមហ៊ុន Volkswagen, Audi និង MAN របស់អាល្លឺម៉ង ក្រុមហ៊ុន Ducati របស់អ៊ីតាលីនិង Scania របស់ស៊ុយអែត៕
ប្រភព៖ បាងកកប៉ុស្តិ៍
