adverise with khmeread 1

ពិសា​ខ្ទឹម​មួយ​កំណាត់​ជាមួយ​ទឹក​មួយ​កែវ​រាល់​ព្រឹក​សាកមើល ហើយ​ចាំ​អ៊ុត​មើល​ទាំងអស់គ្នា​ថា​តើ​នឹងមាន​អ្វី​កើតឡើង​?

    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បានធ្វើ​ការសិក្សា​ជាច្រើន​និង​លទ្ធផល​បាន​បង្ហាញថា នៅពេលដែល​មនុស្ស​ពិសា​ខ្ទឹមស​មួយ​កំណាត់​មុន​អាហារ​ព្រឹក វា​នឹង​បង្កើន​ថាមពល​រាងកាយ និង​សម្លាប់​មេរោគ​តាមបែប​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធភាព​។ ដូច្នេះ​ហេតុអ្វី​បានជា​ខ្ទឹម​សមាន​ប្រសិទ្ធិភាព​នៅពេលដែល​អ្នកទទួល​ទាន​វា​មុន​អាហារ​ពេលព្រឹក​? ពេល​មិនទាន់មាន​អាហារ​ក្នុង​ពោះ បាក់តេរី​នឹង​ប៉ះ​ខ្លាំង​ជាមួយនឹង​ខ្ទឹមស ដូច្នេះ​វា​មិនអាច​ការពារ​ខ្លួន​វា​ប្រឆាំងនឹង​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​របស់​ខ្ទឹមស​បានទេ​។​

​    ​* ហេតុអ្វី​បាន​ជាការ​ទទួលទាន​ខ្ទឹម​ពេល​ពោះ​ទទេ មាន​អត្ថប្រយោជន៍​ល្អ​?
​    ​ខ្ទឹមស​ពិតជា​អាច​កាត់បន្ថយ​រោគសញ្ញា​នៃ​ការកើនឡើង​សម្ពាធ​ឈាម​។ វា​មិន​ត្រឹម​ជួយ​ឱ្យ​ឈាម​រត់​បាន​ស្រួល​នោះទេ វា​ក៏​ជំរុញ​មុខងារ​ថ្លើម និង​ក្រពះ​នោម​ឱ្យ​បានល្អ​ផងដែរ​។ ខ្ទឹមស​ក៏មាន​ប្រសិទ្ធិភាព​ក្នុងការ​ព្យាបាល​បញ្ហា​ក្រពះ និង​ជំងឺ​រាគរូស​ផងដែរ​។ វា​ការ​មានមុខ​ងារ​ក្នុងការ​ព្យាបាល​បញ្ហា​សរសៃប្រសាទ ប៉ុន្តែ​ទាល់តែ​ទទួលទាន​វា​ពេល​ពោះ​ទទេ​ពេលព្រឹក​។​

​    ​ខ្ទឹមស​ក៏​អាច​ជំរុញ​ដល់​ការរំលាយ​អាហារ​និង​ជួយ​ឱ្យ​លោកអ្នក​ចង់​ទទួល​អាហារ​។ វា​ក៏​ជួយ​លោកអ្នក​ក្នុងការ​គ្រប់គ្រង​ភាព​តានតឹង​និង​បញ្ឈប់​ការផលិត​អាស៊ីត​ក្រពះ​រៀងរាល់​ពេលដែល​អ្នក​ភ៏​យ​បុក​ពោះ​ដោយសារ​ហេតុការណ៍​អ្វីមួយ​។​

​    ​* ជា​ឱសថ​បុរាណ​
​    ​នៅក្នុង​ឱសថ​បុរាណ ខ្ទឹមស​ត្រូវបាន​ចាត់ទុក​ថា ជា​អាហារ​ដ៏​មាន​ប្រសិទ្ធិភាព​ក្នុងការ​បន្សាប​ជាតិពុល​។ ខ្ទឹម​សមាន​ឥទ្ធិពល​ខ្លាំងក្លា​ក្នុងការ​សម្អាត​រាងកាយ​របស់​អ្នក​ពី​ប៉ារ៉ាស៊ីត​និង​ដង្កូវ និង​ជួយ​ទប់ស្កាត់​ជំងឺ​ដូចជា ទឹកនោមផ្អែម ជំងឺ​គ្រុនសន្ធុំ ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ថែមទាំង​ប្រភេទ​ជំងឺមហារីក​មួយចំនួន​ទៀត​។​

​    ​ប្រសិនបើ​អ្នក​អា​ឡែ​ស៊ី​ជាមួយ​ខ្ទឹមស ត្រូវ​ចាំ​ថា មិនត្រូវ​ទទួលទាន​វា​ឆៅ​នោះទេ ហើយ​ប្រសិនបើ​អ្នក​នៅតែ​អា​ឡែ​ស៊ី​និង​កម្តៅ​ខ្លួន​កើន ឬក៏​ឈើ​ក្បាល អ្នក​ត្រូវ​ឈប់​ទទួល​វា​។​

​    ​ការសិក្សា​មួយចំនួន​បាន​បង្ហាញថា ការប្រើប្រាស់​ខ្ទឹមស​ជួនកាល​អាចមាន​ផលប៉ះពាល់​ដល់​អ្នកជំងឺ​ដែល​ទទួល​ការព្យាបាល​ជំងឺ HIV និង AIDS​។ អ្នក​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ជំងឺ​នេះ ហើយ​ត្រូវ​ប្រាកដថា ខ្ទឹមស​គឺមាន​សុវត្ថិភាព​សម្រាប់​អ្នក​មុននឹង​ចាប់ផ្តើម​ប្រើប្រាស់​វា​៕

adverise with khmeread
ប្រភព៖ myhealthylifeteam

អ្នកនឹងចូលចិត្ត

មតិយោបល់