សាឡាត់សម្បូរទៅដោយវីតាមីន A, B1, B2, B3, B6, C និង E ហើយវាក៏ផ្ទុកជាតិរ៉ែជាច្រើនដែរ ដូចជា កាល់ស្យ៉ូម ស្ពាន់ ម៉ាញ៉េស្យ៉ូម និងជាតិដែក។ ហេតុនេះហើយបានជាគេយកសាឡាត់ធ្វើជាគ្រឿងផ្សំមួយនៃឡូសិនលាបស្បែក។
១. ឡូសិនទឹកសាឡាត់
ឡូសិនទឹកសាឡាត់នឹងជួយកម្ចាត់កន្ទួលក្រហមលើស្បែកបង្កឡើងដោយពន្លឺព្រះអាទិត្យ។ ក្រៅពីនេះ ទឹកសាឡាត់មានប្រសិទ្ធភាពប្រឆាំងមុនយ៉ាងអស្ចារ្យ។
អ្វីដែលអ្នកត្រូវធ្វើគឺ៖
- ដាំស្លឹកសាឡាត់រយៈពេល ១ ម៉ោងកន្លះ ដោយបើកភ្លើងរឹមៗ។
- បន្ទាប់មកស្រឹតយកទឹក ហើយបោះសាឡាត់ចោល។
- ប្រើទឹកសាឡាត់នេះធ្វើជាឡូសិនលាបលើស្បែក។ វាមានអាយុកាល ៣ ថ្ងៃ។
- ត្រូវចាំ ទុកទឹកសាឡាត់នៅកន្លែងងងឹតនិងត្រជាក់។
២. ម៉ាសសាឡាត់សម្រាប់ស្បែកស្ងួត និងប្រេះ
- ដាំស្លឹកសាឡាត់ក្នុងទឹកប្រហែល ១ នាទី។
- ស្រង់យកស្លឹកសាឡាត់ ហើយដាក់ស្លឹកសាឡាត់នេះក្នុងបង់រុំ។
- យកវាទៅបិតពីលើមុខ ក ឬផ្នែកផ្សេងទៀតនៃរាងកាយ ដែលលោកអ្នកចង់ឱ្យស្រស់ស្រាយឡើងវិញ។
- ទុកវាចោលរយៈពេលកន្លះម៉ោង។ បន្ទាប់មកលាងស្បែកជាមួយទឹកតែជាការស្រេច៕
