Accident

យុវជនម្នាក់បើកម៉ូតូលឿនដូចហោះដល់ស្តុបមិនចាំហ្រាំ្វង បុករថយន្តពីក្រោយបាក់កស្លាប់ (វីដេអូខាងក្នុងអត្ថបទ)

  ភ្នំពេញ:យុវជនម្នាក់បានឆ្វើដំណើរទាំងប្រញាប់ដោយបានបើកបរម៉ូតូក្នងល្បឿនលឿនមកដល់ស្តុបបានបុករថយន្តពីក្រោយបណ្តាលឱ្យដួលបាក់កនិងបែកក្បាលស្លាប់ភ្លាមៗនៅកន្លែង។ ហេតុការណ៍ កើតឡើងកាលពីវេលាម៉ោង៦និង ១០នាទីព្រឹកថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០១៥តាមបណ្តោយផ្លូវមុន្នីវង្សនៅសង្កាត់បឹងកេងកង២ខណ្ឌចំការមន។
    ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថារថយន្តលុចស៊ីសពណ៍ទិកបិចពាក់ស្លាកលេខភ្នំពេញ2N-7281ធ្វើដំណើរពីជើងទៅត្បូងលុះដល់ចំណុចកើតហេតុស្តុបបូកគោក៏មានយុវជនម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកស៊ុយស៊ុគីលេតពណ៍សពាក់ស្លាកលេខភ្នំពេញ1FE-5660ធ្វើដំណើរស្របទិសដូចគ្នាបើកបរក្នុងល្បឿនយ៉ាងលឿនបានបុករថយន្តបុចស៊ឹសខាងលើពីក្រោយដែលបានឈប់ចាំស្តុបពេញទំហឹងបណ្តាលស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។
  បញ្ចាក់ទាំងរថយន្តនិងសពយុវជនដែលស្លាប់មិនស្គាល់អត្តសញ្ញាណនោះទេ។
    ក្រោយពេលកើតហេតុនគរបាលចរាចរណ៏ខណ្ឌចំការមននិងនគរបាលចរាចរណ៏ក្រុងបានមកធ្វើការវាស់វែងនិងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាលយ័ចរាចរណ៏ក្រុងដោះស្រាយនៅពេលក្រោយចំណែកសាកសពយុវជនខាងលើត្រូវបានសម្ថតកិច្ចកំពុងទាក់ទងទៅគ្រួសារដើម្បីយកទៅឆ្វើបុណ្យតាមប្រពៃណី។

 

មតិយោបល់