adverise with khmeread Tim cook finds iphone in 346 year old painting

នាយក​ប្រ​ត្តិ​ប​តិ Apple លោក Tim Cook ថា​ប្រទះឃើញ iPhone នៅក្នុង​រូបគំនូរ​អាយុ ៣៤៦​ឆ្នាំ​

​    ​នៅទីនេះ​គឺជា​ការរៀបរាប់​ដ៏​កំប្លែង​មួយ ដែល​ត្រូវបាន​ចែករំលែក​ដោយ​នាយក​ប្រ​ត្តិ​ប​តិ Apple និង​អតីត​ស្នងការ​អឺរ៉ុប​លោកស្រី Neelie Kroes អំពី​ប្រភពដើម​នៃ​ទូរស័ព្ទដៃ iPhone​។​

​    ​កាលពី​ថ្ងៃ​ពុធ​លោក Tim Cook បាន​ចូលរួម​ក្នុង​កម្មវិធី​មួយ​ក្នុង​ទីក្រុង Amsterdam​។ អំឡុង​ព្រឹត្តិការណ៍​នោះ លោក​បាន​និយាយ​ទៅកាន់​អតីត​ស្នងការ​ស្រី​អំពី​ប្រធានបទ​នានា​ដូចជា​បច្ចេកវិជ្ជា សុខភាព បច្ចេកវិជ្ជា​សង្ហា​រឹម ។​ល​។​

​    ​មុន​ចាប់ផ្ដើម​នៃ​កម្មវិធី​លោកស្រី Kroes បាន​នាំ​លោក Cook ទៅ​សារៈមន្ទីរ Rijkskmuseum ទីក្រុង Amsterdam​។ ថ្ងៃ​បន្ទាប់​ពួកគេ​បាន​ចែករំលែក​ការរៀបរាប់​ជាក់លាក់​ពី​ការចូលរួម​របស់​ពួកគេ​នៅ​ទីនោះ​។​

​    ​ខាងក្រោម​គឺជា​ការសន្ទនា​គ្នា​របស់​អ្នក​ទាំងពីរ​៖

​    ​លោកស្រី Kroes បាន​សួរ​លោក Cook នៅលើ​ឆាក​ថា "Tim តើ​លោក​ដឹង​ទេ​ថា​តើ iPhone ត្រូវបាន​បង្កើត​នៅទីណា និង​ពេលណា​?"​។​

​    ​Cook តប​វិញ​ទាំង​លេងសើច​ថា "​អ្នកដឹង​ទេ ខ្ញុំ​ទើបតែ​ដឹង​កាលពី​យប់មិញ​ទេ​។ យប់មិញ Neelie បាន​នាំ​ខ្ញុំ​ទៅ​មើលរូប​ខ្លះៗ​នៃ​ស្នាដៃ​របស់លោក Rembrandt និង​រូបគំនូរ​ផ្សេង​ទៀតហើយ​ក្នុងចំណោម​រូប​មួយ​នោះ​ខ្ញុំ​បាន​ភ្ញាក់ផ្អើល​ជាខ្លាំង​។ នៅលើ​រូបនោះ​គឺជា iPhone មួយ​"​។ 

​    ​គួរ​បញ្ជាក់ថា គំនូរ​ដែល Tim Cook សំដៅ​នោះ​គឺ​គូរ​ដោយ​លោក Pieter de Hooch ក្នុង​ឆ្នាំ ១៦៧០​។ គំនូរ​នោះ​មាន​ឈ្មោះថា  “Man Hands a Letter to a Woman in a Hall”៕ 

adverise with khmeread
ប្រភព៖ fossbytes

អ្នកនឹងចូលចិត្ត

មតិយោបល់