adverise with khmeread 1

រក្សា​សុខភាព​មាត់​ធ្មេញ​តាម​វិធី​នេះ​រាល់ថ្ងៃ លោកអ្នក​នឹងមិន​ខ្វល់​រឿង​ធ្មេញ​លឿង​និង​ដង្កូវ​ស៊ី​នោះឡើយ​

​    ​លោកអ្នក​មាន​ដឹង​ទេ​ថា ដូង​គឺជា​រុក្ខជាតិ​ដ៏​អស្ចារ្យ​មួយ ដែល​អាច​សម្លាប់​បាក់តេរី ដែល​ធ្វើឱ្យ​ខូច​ធ្មេញ​? 

​    ​អ្នកវិទ្យាសាស្ត្រ​អៀរ​ឡង់​បានធ្វើ​តេស្ត​សំណាក​ប្រេងដូង​នៅលើ​បាក់តេរី ឈ្មោះ Steptococcus Mutan ដែល​ធ្វើឱ្យ​អញ្ចាញធ្មេញ​ពុកផុយ​និង​លឿង​។ ហើយ​ប្រេងដូង​ត្រូវបាន​ពិសោធន៍​ឃើញថា​មាន​ប្រសិទ្ធភាព​សម្លាប់​បាក់តេរី​មួយ​នេះ​។ 

​    ​អ្នកវិទ្យាសាស្ត្រ​ចាត់ទុក ប្រេងដូង​ជា​គ្រឿង​សំខាន់​មួយ​ក្នុង​ថ្នាំដុសធ្មេញ និង​ទឹក​ខ្ពុ​ល​មាត់​។ តាម​វិធី​នេះ ធ្មេញ​របស់​យើង​នឹងត្រូវ​បានការ​ពារ​។ 

​    ​ដូច្នេះ​ដើម្បី​រក្សា​សុខភាព​មាត់​ធ្មេញ​ឱ្យបាន​ល្អ និង​ការពារ​កុំឱ្យ​ធ្មេញ​លឿង លោកអ្នក​គួរ​ដុសធ្មេញ​ជាមួយ​ប្រេងដូង​រៀងរាល់ថ្ងៃ​៕

adverise with khmeread
ប្រភព៖ healthyfoodstar

អ្នកនឹងចូលចិត្ត

មតិយោបល់