1

រូបភាព​និស្សិត​សាលា West Point ដើមកំណើត​ហៃ​ទី​យំ​ពេល​បញ្ចប់​ការសិក្សា ធ្វើឱ្យ​ពិភពលោក​ចង់​យំ​តាម​!

​    ​ខណៈ​សហរដ្ឋអាមេរិក​ជិត​ឈានទៅដល់​ថ្ងៃ​រំ​ឮ​ក​វិញ្ញាណ​ក្ខ​ន្ត​វីរៈបុរស​របស់ខ្លួន​នៅ​ទិវា Memorial Day នៅ​ថ្ងៃទី ៣០ ឧសភា​ខាងមុខ បណ្តាញ​សង្គម​កំពុងតែ​ភ្ញាក់ផ្អើល​ចំពោះ​រូបភាព​ដ៏​កម្សត់​មួយ​សន្លឹក​របស់​កូនកាត់​ហៃ​ទី​សញ្ជាតិ​អាមេរិក​ម្នាក់​។​

​    ​រូបភាព​របស់លោក Alix Idrache ជាមួយ​ទឹកភ្នែក​ស្រក់​ចុះមក​បាន​ទាក់ទាញ​ការ Like ជាង ២១.០០០ និង​ចែករំលែក​ជាង ៩០០០ បន្ទាប់ពី​វា​ត្រូវបាន​ផុស​ដោយ​ផេ​ករ​បស់​សាលា​ទាហាន West Point របស់​សហរដ្ឋអាមេរិក​។​

​    ​រូបភាព​បាន​ពណ៌នា​ថា "​គ្មាន​អារម្មណ៍​ណា​អស្ចារ្យ​ជាង​សមិទ្ធផល​មួយ​នេះ​ទេ​""​។​

​    ​វេ​ប​សាយ Washington Post បាន​រាយការណ៍​ថា លោក Idrache បាន​ប្រឹងប្រែង​យ៉ាង​លំបាក​ដើម្បី​បាន​ចូលទៅ​រៀន​នៅ​សាលា​ទាហាន​ដ៏​ល្បីឈ្មោះ​របស់​អាមេរិក​បន្ទា​ប់​ពី​បានធ្វើ​អន្តោប្រវេសន៍​ពី​ប្រទេស​ហៃ​ទី​ក្នុង​ឆ្នាំ ២០០៩ និង​ទទួលបាន​សញ្ជាតិ​អាមេរិក​ហើយ​បាន​បម្រើការ​ជា​ទាហាន​នៅ​ឆ្មាំ​យោធា​ជាតិ​រដ្ឋ​ម៉ា​រី​លែ​ន (Maryland Army National Guard) រយៈពេល​ពីរ​ឆ្នាំ​។​

​    ​លោក Idrache បាន​សរសេរ​នៅលើ​គណនី Facebook របស់គាត់​ថា "​ខ្ញុំ​បាន​ភ្ញាក់​ពី​ព្រលឹម​និង​បានឃើញ​រូបភាព​របស់ខ្ញុំ​ពេញ Facebook ជាមួយ​ការបញ្ចេញ​មតិយោបល់​ដ៏​អស្ចារ្យ​ជាច្រើន​អំពី​ស្នាដៃ​របស់ខ្ញុំ​។ ខ្ញុំ​មាន​អារម្មណ៍​ទន់​ខ្លួន​និង​ភ្ញាក់ផ្អើល​ក្នុងពេល​តែមួយ​។ អរគុណ​ដែល​បានផ្តល់​ឱកាស​ឱ្យ​ខ្ញុំ​ទទួលបាន​ក្តី​សុបិន​អាមេរិក (American Dream) ហើយ​សូម​ព្រះ​ប្រទាន​ពរ​ដល់​អាមេរិក ដែលជា​ប្រទេស​អស្ចារ្យ​ជាងគេ​នៅលើ​ផែនដី​"​។​

​    ​កាលពី​គាត់​នៅ​ជា​យុវជន លោក Idrache បានឃើញ​ផ្ទាល់​ភ្នែក​នូវ​កងកម្លាំង​សហរដ្ឋអាមេរិក​បានធ្វើ​បេសកកម្ម​មនុស្សធម៌​នៅ​ប្រទេស​កំណើត​របស់គាត់ ហើយ​នៅពេលនោះ គាត់​បាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ឧទ្ធម្ភាគចក្រ Chinook របស់​អាមេរិក​។​

​    ​នៅ​ខែកក្កដា​ខាងមុខ គាត់​នឹង​រៀន​ហោះហើរ​នៅ​មជ្ឈមណ្ឌល Army Aviation Center for Excellence នៅ​ទីតាំង​យោធា Fort Rucker រដ្ឋ Alabama​។​

​    ​លោក Idrache បាន​សរសេរ​ទៀតថា "​ដោយបាន​ដឹងថា​ថ្ងៃ​ខាងមុខ​ខ្ញុំ​មុខ​នឹង​ក្លាយជា​ពី​ឡុ​ត គឺ​ពិតជា​អរ​ខ្លាំង​មែនទែន​រក​អ្វី​ថ្លែង​មិនបាន​នោះឡើយ​។ ខ្ញុំ​មិនអាច​ទប់​អារម្មណ៍​រំភើប​រំជើបរំជួល​បានទេ នៅពេល​ដឹងថា ខ្ញុំ​នឹង​ដឹកនាំ​កង​ទាហានប្រុស​ស្រី ដែលមាន​ឆន្ទៈ​រក្សា​នូវ​អ្វីដែល​យើង​បានឱ្យ​តម្លៃ​ជា​របៀប​ដឹកនាំ​ជីវិត​បែប​អាមេរិក​នោះ​"៕

ប្រភព៖ straitstimes

អ្នកនឹងចូលចិត្ត

មតិយោបល់