adverise with khmeread Ww2 tclass submarine

នាវាមុជទឹក​អង់គ្លេស​ដែល​បាត់​ខ្លួន​យ៉ាង​អា​ថ៍កំ​បាំង​កាលពី ៧៣ ឆ្នាំមុន​ត្រូវបាន​រកឃើញ​ជាមួយ​សាកសព​ទាំងអស់​នៅក្នុង​នោះ​

​    ​ខ្មោច​នាវា​មុជ​របស់​អង់គ្លេស​ពី​សង្គ្រាមលោកលើកទីពីរ​ជាមួយនឹង​សាកសព ៧១ នាក់​នាក់​ត្រូវបាន​រកឃើញ​ដោយ​ក្រុម​អ្នក​មុជទឹក​នៅ​ឆ្នេរ Sardinia ប្រទេស​អ៊ីតាលី​។​

​    ​នាវាមុជទឹក P311 ដ៏​ចម្លែក​បាន​បាត់​ខ្លួន​អស់​រយៈពេល ៧៣ ឆ្នាំ​មកហើយ​នៅក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ និង​ត្រូវបាន​រកឃើញ​នៅក្នុង​ជម្រៅ ១០០ ម៉ែត្រ​ជិត​កោះ Tavolara ដោយ​អ្នកជំនាញ​ស្វែ​ករករ​បស់​លិច​ទឹក​ជនជាតិ​អ៊ីតាលី លោក Massinmo Domenico Bordone​។​

​    ​នាវាមុជទឹក​នេះ​ត្រូវបាន​រកឃើញ បន្ទាប់ពី​លោក Bardone បានគត់សម្គាល់​ឃើញ​វត្ថុ​ប្រវែង ៨៤ ម៉ែត្រ​និង​ទទឹង​៨០ ម៉ែត្រ នៅពេល​គាត់​បាន​ស្រាវជ្រាវ​ក្នុង​ជម្រៅ ៨០ ម៉ែត្រ​។​

​    ​HMS P311 បាន​បាត់​ខ្លួន​ក្នុង​ខែមករា ឆ្នាំ ១៩៤៣ បន្ទាប់ពី​ការ​ទំនាក់​ទំនាក់​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​មុន​សកល​ជាមួយនឹង​នា​វឹក​ជាច្រើន​នាក់​។ ការស្រាវជ្រាវ​បញ្ជាក់ថា​មនុស្ស​នៅក្នុង​នាវា​ស្លាប់​ទាំងអស់​។​

​    ​លោក Bardone បាន​ប្រាប់​ទៅកាន់​វេ​ប​សាយ​ប្រទេស​អ៊ីតាលី La Nuova Sardegna ថា "​វា​មើលទៅ​ដូចជា​នាវា​នេះ​បាន​លិច​ជាមួយ​អុកស៊ីសែន​ដែល​នៅសល់​ចុងក្រោយ​របស់​នាវា មានន័យថា​នា​វឹក​ស្លាប់​ដោយសារ​ខ្វះ​អ៊ុក​ស៊ី​សែន​"៕

adverise with khmeread
ប្រភព៖ independent

អ្នកនឹងចូលចិត្ត

មតិយោបល់