adverise with khmeread 2a34bdb8 6628 46b6 92d8 49d3f60c6558

ស្ត្រី​ម្នាក់​បើករថយន្ត​បត់​ឆ្វេង​ចូល​រមណី​ដ្ឋា​ន​បុក​ជនជាតិ​អង់គ្លេស​របួស​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង នៅ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៧-១៨​ស្ថិតនៅ​ភូមិ​ភូមិធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​នៅវេលា ម៉ោង​១១​ និង​៣០​នាទី ថ្ងៃទី​២៦ ​ឧសភា​រវាង​ម៉ូតូ និង រថយន្ត ទិសដៅ​ច្រាស់​គ្នា​បណ្តាលឱ្យ​បុរស​ជនជាតិ​អង់គ្លេស​របួសធ្ងន់។​

    ប៉ូលិស​និយាយថា នៅ​ថ្ងៃកើតហេតុ​ខាងលើ មាន រថយន្ត​ម៉ាក camry ពណ៌ ស ពាក់​ស្លាកលេខ ភ្នំពេញ 2S-1275​ បើកបរ​ដោយ​ឈ្មោះ ងួន ចាន់ថា ភេទ​ស្រី អាយុ ២៤​ឆ្នាំ​រស់នៅ សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ ​បាន​ជិះ​ទិសដៅ ពី​ភ្នំពេញ ទៅ​អ្នក​លឿង​។​

    លុះ​មកដល់​ចំណុចកើតហេតុ​រថយន្ត​បាន​បត់ ចូល​ទៅលេង​រមណីយដ្ឋាន​វត្ត​កៀនស្វាយក្រៅ បុក​ជាមួយ​ម៉ូតូ ម៉ាក wave ពណ៌​ខៀវ​ពាក់​ស្លាកលេខ 33-N1 0565 (​ស្លាកលេខ​វៀតណាម​) បើកបរ​ដោយ​ឈ្មោះ AN THONY SON ភេទ​ប្រុស ជនជាតិ​អង់គ្លេស​អាយុ​២៦​ឆ្នាំ បណ្តាល​ឲ្យ ជនជាតិ​អង់គ្លេស រងរបួស​ជា​ទម្ងន់  និង បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្នំពេញ​។​

    ក្រោ​យ​ពេល​កើត​ហេតុ​រួច សមត្ថកិច្ច​ប៉ុស្ដិ៍ និង​ជំនាញ​បាន​ចុះ​ដល់​ចំណុច​កើ​ត​ហេតុ និង​បាន​វាស់វែង និង​យក​មធ្យោបាយ​ទាំងសងខាង​នោះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក ដើម្បី​រង់ចាំ​ការដោះស្រាយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់