adverise with khmeread 7d09d106 22ea 41f5 b01b 73f02f60d0c3

ដុត​សាច់​ឈ្លុស​និង​ជ្រូកព្រៃ​កម្ទេចចោល​បន្ទាប់ពី​រឹបអូស​បាន​ពី​ឈ្មួញ​

    ក្រចេះ ៖ ប៉ូលិស​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តក្រចេះ​បាន​ដុត​កម្ទេចចោល​សាច់​ឈ្លុស​និង​ជ្រូកព្រៃ​ជាង​១០០​គីឡូក្រាមកាលពី​ថ្ងៃទី​២៦​ ឧសភា ​ឆ្នាំ​២០១៦ បន្ទាប់ពី​បង្ក្រាបបាន នៅ​យប់​ថ្ងៃទី​២៥ ឧសភា។​

    ប៉ូលិស​និយាយថា ប៉ូលិស​បាន​ចុះបង្ក្រាប​ករណីរ​ត់ព​ន្ឋ​សាច់​សត្វព្រៃ​ខុសច្បាប់​មួយ​ករណី និង​ដកហូត​បាន​សាច់សត្វ​ព្រៃ​រួមមាន​សាច់សត្វ​ឈ្លុស និង​សាច់សត្វ​ជ្រូកព្រៃ​មាន​ចំនួន​ជាង​១០០​គីឡូក្រាម ដែល​ឈ្មួញ​បាន​លួច​ដឹកជញ្ជូន​តាម​រថយន្ត​បា​ឡែ​ន​មួយគ្រឿង​។​

    នាយរង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត លោក​វរសេនីយ៍ត្រី អ៊ឹ​ម ប៊ុនធឿន បាន​បញ្ជាក់ថា ក្រោយ​ការទទួលបានព័ត៌មាន​អំពី​ករណី​លួច​ដឹកជញ្ជូន​សាច់សត្វ​ព្រៃ​ខុសច្បាប់​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បានដាក់​ការស៊ើបអង្កេត រហូត​ឈានដល់​ការបង្ក្រាប់​នៅលើ​ផ្លូវជាតិ​ត្រង់​ផ្លូវបំបែក​ខ្លា​ស្ទុះ ក្នុង​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ​។​

    បើតាម​លោក​វរសេនីយ៍ត្រី អ៊ឹម ប៊ុនធឿន បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា វត្ថុតាង​ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​មេព្រៃ​ក្រចេះ និង​បាន​នាំយកសាច់សត្វ​ទៅ​ដុតបំផ្លាញ​ចោល​នា​ថ្ងៃទី​២៦ ​ឧសភា​ ​ឆ្នាំ​២០១៦៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់