adverise with khmeread 76e4bad6 1fc5 4891 9e5a ed051abbcc21

រុះរើ​មុន​ឱ្យ​ហើយ ទាន់​នៅ​តូចតាច​

    បន្ទាយមានជ័យ ៖ សំណង់អាណាធិបតេយ្យ​មួយ​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ចុះ​រុះរើ​កាលពី​រសៀល​ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅ​ផ្លូវទឹក​ប្រឡាយ ស្ថិត​ក្នុងភូមិ​ព្រែកជីក ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

    លោក អនុសេនីយ៍ទោ រឿង យូរ៉ាន់ មេបញ្ជាការរង​មូលដ្ឋាន​កងរាជអាវុធហត្ថ ស្រុក​មង្គល​បូរី​បានឱ្យដឹងថា លោក​បាន​ដឹកនាំ​កម្លាំង ៤ នាក់ សហការ​ជាមួយ​កម្លាំង​នគរបាល ៨ ​នាក់​និង​កម្លាំង​ប្រតិបត្តិការ​សឹ​​ករង​ស្រុក ៣ នាក់ ព្រមទាំង​អាជ្ញាធរ​ភូមិ ឃុំ ដឹកនាំ​ដោយ​លោក រ័ត្ន ដា​ស៊ី​ណង់ អភិបាលរង​ស្រុក បាន​ចុះ​រុះរើ​សំណង់អាណាធិបតេយ្យ ប៉ះពាល់​ផ្លូវទឹក​ប្រឡាយ ស្ថិត​ក្នុងភូមិ​ព្រែកជីក ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​៕

adverise with khmeread

មតិយោបល់