A67c616f 5e8b 4190 b993 3ce036cb350b

កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ បង្ក្រាប​បទល្មើស​ព្រៃឈើ ឃាត់​ជនសង្ស័យ​ម្នាក់​

    ត្បូងឃ្មុំ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ ដោយមាន​ការសហការ​ជាមួយ​មន្ត្រី​ជំនាញ​សង្កាត់រដ្ឋបាល​ព្រៃឈើ​មេមត់ និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​មេមត់​បានធ្វើ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ចំណុច​ភូមិ​គគី​ត្បូង ឃុំ​គគី ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ វេលា​ម៉ោង​០៩ និង​១៥​នាទី ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦​ ដោយ​ឃាត់​បុរស​ម្នាក់។​

    មន្ត្រី​អាវុធហត្ថ​និយាយថា ជនសង្ស័យ​ឈ្មោះ យ៉ាន់ បូ​ផា ភេទ​ប្រុស អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ​រើ​ល​ក្រោម ឃុំ​ដូនតី ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ។ ​វត្ថុតាង​ចាប់យក​រួមមាន ៖

    ១. រថយន្ត​សាំ​យ៉ុង​ពណ៌​ខៀវ (​គ្មាន​ស្លាក​លេខ​) ០១ ​គ្រឿង​ និង​២. ឈើ​អារ​ប្រភេទ​លេខ​២ (​ស្រឡៅ និង​ឈើទាល​) ចំនួន ១៣១​កន្ទុយ (​មិនទាន់​វាស់វែង​)​។​

    បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ប្រគល់​ឲ្យ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

អ្នកនឹងចូលចិត្ត

មតិយោបល់