0c88d009 13a7 4776 95be 6590ec53276f

បញ្ជូន​ជនសង្ស័យ​ពីរ​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ទៅ​តុលាការ​

    ក្រចេះ ៖ ជនសង្ស័យ ​២ ​នាក់​ត្រូវបាន​អាវុធហត្ថ​ខេត្តក្រចេះ​បង្ក្រាប​ពាក់ព័ន្ធ​ករណី​ជួញដូរ​ និង​រក្សា​គ្រឿងញៀន​ទៅ​តុលាការ​នា​ថ្ងៃទី​២៧​ ឧសភា​នេះ។ 

    មន្ត្រី​អាវុធហត្ថ​និយាយថា នៅវេលា​ម៉ោង​៨ ​និង​៣០​នាទី យប់​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តក្រចេះ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ ពាក់ព័ន្ធ​ករណី ជួញដូរ និង​រក្សាទុក​នូវ​សារ​ធាតុ​ញៀន ស្ថិតនៅ​ចំណុច ភូមិ​អូរឫស្សី​១ សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ​។ 

    ជនសង្ស័យ​ ៖ ១.​ឈ្មោះ ម៉ុក លី ភេទ​ប្រុស អាយុ ៣៥​ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ពុំ​ពិតប្រាកដ មុខរបរ អ្នក​សារព័ត៌មាន​តា​ព្រហ្ម​ និង​២.​ឈ្មោះ ចេង វាសនា ហៅ វ៉ា ភេទ​ប្រុស អាយុ ២៦​​ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​កា​ប៉ូ សង្កាត់ អូរ​ឬ​ស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ មុខរបរ អ្នកបើកបរ​រថយន្ត​។​

    វត្ថុតាង​ចាប់យក​រួមមាន ​៖ ១.ម្សៅ​ក្រាម​ព៌​ណស​ថ្លា ចំនួន​​ ​០៣ កញ្ចប់​, ២.ម៉ូតូ​ចំនួន ០២​ គ្រឿង​, ៣.ទូរស័ព្ទ​ចំនួន ០៤ ​គ្រឿង​, ៤.ថង់​ជ័រ​សំរាប់​រំលែក​គ្រឿងញៀន ចំនួន ៦៤ ថង់​, ៥.ទុយោ​ជ័រ​ចំនួន​០៨, ៦.ក្បាល​ដប​ទឹក​សុទ្ធ ០២, ៧.ដែកកេះ ០៣, ៨.ដប​ទឹក​សុទ្ធ ០១, ៩.គំរប​ជ័រ ពណ៌​ក្រហម ០១, ១០.ក្រដាស់​អាលុយមីញ៉ូម ០៤ បន្ទះ ​និង​១១.មួកសុវត្ថិភាព ០១​។ 

    បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្ត​បាន​កសាង​សុំ​ណុំ​រឿង​តាម​នីតិវិធី​បញ្ជូនទៅ​តុលាការ​នា​ថ្ងៃនេះ៕

អ្នកនឹងចូលចិត្ត

មតិយោបល់