adverise with khmeread Blank

បុរសជនជាតិអាល្លឺម៉ង់ម្នាក់ស្លាប់ក្នុងផ្ទះសំណាក់ខាវីឡា

     ភ្នំពេញ ៖ បុរស​ជនជាតិ​អាល្លឺម៉ង់​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​ម៉ោង​៣​និង​៣០​នាទី ល្ងាច​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ​ខា​វីឡា បន្ទប់​លេខ​០២ ផ្ទះ​លេខ​១០​ផ្លូវ​២៤២ ភូមិ​៥ សង្កាត់​ចតុមុខ​ខណ្ឌដូនពេញ ។​
    ប៉ូលិស​និយាយថា ជនរងគ្រោះ​ជា​សព​ឈ្មោះ Kusserow Sascha ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​អាល្លឺម៉ង់ មុខរបរ​ទេសចរណ៍ កាន់​លិខិតឆ្លងដែន លេខ C99L8 K9N8​។​
    តាម​សេចក្ដីបំភ្លឺ​របស់​ឈ្មោះ គីម សាន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ អ្នករៀបចំ​បន្ទប់​ថា នៅ​ម៉ោង​ដូចខាងលើ​គាត់​បាន​ទៅ​រៀបចំ​បន្ទប់​ដូចខាងលើ​តាម​ទម្លាប់​ធម្មតា ។​ប៉ុន្ដែ​ទ្វារ​បន្ទប់​បិទ​ជិត គាត់​ខំ​គោះទ្វារ​គ្មាន​អ្នកបើក​ឲ្យ ហើយ​គាត់​មានការ​សង្ស័យ​ក៏​ដើរទៅ​យក​សោ​មកចាក់ ក៏​ឃើញ​ជនបរទេស​ដេកស្លាប់​ហើយ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​ចុ​ត​មុខតែ​ម្ដង​។​
    តាម​ការពិនិត្យ​របស់​ការិយាល័យ​បច្ចេកទេស​ក្រុង​និង​គ្រូពេទ្យ​សន្និដ្ឋានថា សព​ពិតជា​ស្លាប់​ដោយសារ​ជម្ងឺ​គាំងបេះដូង​ដែល​បណ្ដាលមកពី​ក្អួត​ខ្លាំង​ធ្វើ​ឲ្យ​ធ្លាក់ឈាម​និង​ជម្ងឺ​ក្រពះ​។ បច្ចុប្បន្ន​សព​តំកល់ទុក​នៅ​មន្ទី​ពេទ្យរុស្ស៊ី​៕​

adverise with khmeread

មតិយោបល់