adverise with khmeread 39294fc3 2de4 41c4 91b1 a70a4dcb6660

រថយន្ត​ប្រា​ដូ​បើក​កៀ​រថយន្ត​ម៉ែ​ក​សឺ​ដេ​សរង​ការខូចខាត​ត្រូវ​ជនរងគ្រោះ​ឃាត់​ជាប់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​និង​មាន​បុរស​ម្នាក់ទៀត​រួម​ដំណើរ​ជាមួយ​គ្នាបាន​បើករថយន្ត​ប្រា​ដូ​ទាំង​ស្ថានភាព​ស្រវឹង​ជ្រុល​កៀ​រថយន្ត​ម៉ែ​ក​សឺ​ដេ​ស​បណ្តាលឱ្យ​រង​ការខូចខាត​ទ្វារ​ខាងស្តាំ​ហើយ​បាន​ព្យាយាម​បើក​រត់ ភ្លាមនោះ​ក៏ត្រូវ​ម្ចាស់​រថយន្ត​រងគ្រោះ​ដេញ​ឃាត់​បាន​ភ្លាមៗ​។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​យប់​ថ្ងៃទី​២៦​ ខែឧសភា​ ឆ្នាំ២០១៦​ នៅមុខ​ស្ថានទូត​ថៃ តាម​បណ្តោយ​ផ្លូវ​មហាវិថី ព្រះ​នរោត្តម​ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

    តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​ម៉ែ​ក​សឺ​ដេ​ស ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2L- 9988​ ជិះ​ក្នុង​រថយន្ត​មាន​គ្នា​៣​នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​មហាវិថី​ព្រះ​នរោត្តម ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​

    ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​ប្រា​ដូ ព​ណ៌ស ពាក់​ស្លាក​លេខ​រដ្ឋ​ 17. 2.0242 បើកបរ​ដោយ​បុរស​ម្នាក់​និង​បុរស​ម្នាក់ទៀត​រួម​ដំណើរ​ជាមួយ បើក​ក្នុងទិសដៅ​ស្របគ្នា​ទាំង​ស្ថានភាព​ស្រវឹងស្រា បាន​បើក​វ៉ា​ខាងស្តាំ​កៀ​រថយន្ត​ម៉ែ​ក​សឺ​ដេ​ស​ ​បណ្តាលឱ្យ​រង​ការខូចខាត​។ ភ្លាមនោះ​រថយន្ត​បង្ក​មិន​ព្រម​ឈប់​ទទួលខុស​ហើយ​បន្តដំណើរ​ព្យាយាម​បើក​រត់​ត្រូវ​រថយន្ត​រងគ្រោះ​ដេញ​ឃាត់​បាន​ភ្លាមៗ​។​

    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុចកើតហេតុ ​និង​ធ្វើការ​សម្របសម្រួល​តែដោយសារ​តែ​ភាគី​ខាង​រថយន្ត​បង្ក​មាន​ស្ថាន​ភាពស្រវឹង​និយាយ​គ្នា​មិនត្រូវ​ទើប​យកទៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌចំការមន​ដើម្បី​រងចាំ​ដោះស្រាយ​ពេល​ក្រោយ​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់