adverise with khmeread 02e9f6c4 368f 4b14 8c2f 80222439ac34

បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​មួយគ្រឿង​ត្រូវបាន​ម៉ូតូ​មួយគ្រឿង​ទៀត​ធាក់​ដួលសន្លប់​ធំ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ត្រូវបាន​ភាគី​ម៉ូតូ​មួយគ្រឿង​ទៀត​ធាក់​ដួល​សង្ស័យ​មាន​គំនុំ​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១១ ​និង​១០​នាទី​យប់​ថ្ងៃទី​២៦ ​ខែឧសភា ​ឆ្នាំ​២០១៦ ត្រង់ចំនុច​មុច​វត្ត​អង្គត់​បូរី តាម​បណ្ដោយ​មហា​វិធី​សហ​ពន្ធ​រុស្សី ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    ប្រភព​បានឱ្យដឹងថា ជនរងគ្រោះ​មិន​ស្គាល់ឈ្មោះ​អាយុប្រមាណ​ជា​២៣​ឆ្នាំ​ភេទ​ប្រុស ជិះ​ម៉ូតូ​ម៉ាក​ហុ​ដា​ឌ្រី​ម​ព​ណ៌​ខ្មៅ​សេរី​ឆ្នាំ​០១៤ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BI 8370 បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច។​

    ប្រភព​បន្តថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់​ក្នុងទិសដៅ​ខាងលើ​ស្រាប់​តែមាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ធំ​មួយគ្រឿង​មក​ទន្ទឹមនឹង​ជនរងគ្រោះ​ខាងស្ដាំ​ហើយ​បានធ្វើ​ការយក​ជើង​ធាក់​ជនរងគ្រោះ​មួយ​ជើង​បណ្ដាលឱ្យ​ជនរងគ្រោះ​ដួល​ម្នាក់ឯង​រងរបួស​ធ្ងន់​សន្លប់​ស្ដូកស្ដឹង​មិនដឹង​ខ្លួន​សោះ​។​

    ភ្លាមៗ​នោះ​ជនបង្ក​បាន​សាង​លេខ​បន្ថែម​ល្បឿន​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់​ប​ន្ស​ល់​ទុក​តែ​ជនរងគ្រោះ​និង​ម៉ូតូ​ដួល​កណ្ដាលផ្លូវ​ម្នាក់ឯង។​

    ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូ​បាន​កម្លាំង​អន្តរាគមន៍​ខណ្ឌ​សែន​សុខ​ម្នា​ក់បាន​ទាក់ទង​ទៅ​រថយន្ត​សង្គ្រោះបន្ទាន់​របស់​គ្លីនិក​ឯកជន​ដើម្បី​ធ្វើការ​សង្គ្រោះ​។​

    ចំណែកឯ​ម៉ូតូ​វិញ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​រង់ចាំ​ខាង​ម្ចាស់​មក​ទទួលយក​ទៅវិញ៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់