adverise with khmeread 30

ស្លាប់ហើយ! បើតារាល្បីៗលេងសុទ្ធតែអ៊ីចឹងៗ តើឆ្នាំក្រោយនៅសល់ទេឈុតរ៉ុយៗអស់ហ្នុ៎ង?

​    ​ស្លាប់ហើយសូមជួយផង​! នេះ​ជា​រដូវ​ប្រគល់​ពានរង្វាន់ មិនមែនរដូវបង្ហាញ​សាច់​ទេ​។ ពីមុនធ្លាប់តែ​តារា​លំដាប់​ទាបៗទេដែលហ៊ានបញ្ចេញសាច់យកល្បី តែ​ឥឡូវ​តារា​លំដាប់​ខ្ពស់​ក៏​ងាក​មក​បង្ហាញសាច់ស្ទើរតែស្រាត​ដែរ​! 

​    ​ជាការ​ពិត ពេល​តារា​ចំណូល​ថ្មី តារា​ដែល​ចង់បាន​ភាពជោគជ័យ និង​តារា​បង្ហាញ​ម៉ូត​ឈុត​ក្នុង​បានមក​ដល់ អ្នក​រំពឹង​តិចតួច​ណាស់​ថា​នឹង​ឃើញ​សាច់​ជើង និង​គល់​សុដន់​របស់​តារា​ទាំងនោះ​។ ប៉ុន្តែ​ការបញ្ចេញ​ភាព​អាក្រាត​បានក្លាយ​ជា​រឿង​ធម្មតា​ទៅហើយ​សូម្បី​ចំពោះ​តារា​ជើងចាស់ ហើយ​វា​បាន​បង្កើត​នូវ​ហេតុផល​គ្រប់គ្រាន់​ដើម្បី​បង្ហាញ​សាច់​ក្នុង​ពិធី​ធំៗ​សម្រាប់​តារា​ឯ​ទៃទៀត​។ 

​     ត្រគាក និង​កំប៉េះគូថ​ឥឡូវ​ឃើញ​ស្រស់ៗ​លើគោក​។ គល់​ដោះ និង​ចំហៀង​ដោះ​ក៏​អាច​មើលឃើញ​ច្បាស់ៗ​ដែរ​។ ចង្វែក​ត្រង់​គល់ភ្លៅ​ត្រូវបាន​បញ្ចេញ​ឥត​អាសូរ ខណៈដែល​លោកស្រី Patsy និយាយ​ក្នុង​កម្មវិធី AbFab ថា ឥឡូវ​ការបង្ហាញ​កាយ​សឹង​អាក្រាត​បែបនេះ​បានក្លាយ​ជា​រោគ​ស្ត្រី​មួយ​នៅលើ​ពិភពលោក​ទៅហើយ​។ 

​    ​តារា​ល្បីៗ​ដែល​ឥឡូវ​ងាក​មក​បញ្ចេញ​សាច់​លើគោកៗ​បែបនេះ​មានដូចជា នាង Jennifer Aniston នាង Gwyneth Paltrow នាង Bella Hadid នាង Nicky Hilton នាង Myleene Klass នាង Madonna នាង Jennifer Lawrence នាង Nicole Kidman​ និង​តារា​ល្បីឈ្មោះ​លំដាប់​កំពូល​ជាច្រើន​នាក់​ទៀត​៕ 

ប្រភព៖ ដេលីមែល

adverise with khmeread

មតិយោបល់