adverise with khmeread E69b5b38 6faa 4712 a347 44606787c661

រថយន្ត​សាំង​យ៉ុង​បុក​ម៉ូតូ​ពីរ​ក្រោយ​ស្លាប់​៣​នាក់ របួស​ធ្ងន់​១​នាក់ នៅ​ខណ្ឌ​ច្បារអំពៅ​

    ភ្នំពេញ ៖ រថយន្ត​សាំង​យ៉ុង​មួយគ្រឿង​បាន​បុក​ជាមួយ​ម៉ូតូ​ស្មាស់​វី បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់ និង​របួសធ្ងន់​១​នាក់ ស្ថិតនៅ​ចំណុច​តាមផ្លូវ​ជាតិ​១​មុខ​វត្ត​ចំ​ប៉ា​ស្ថិតនៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ នា​វេលា​ម៉ោង​៥​ទាបភ្លឺ ថ្ងៃទី​២៧ ខែឧសភា​ ឆ្នាំ​២០១៦​នេះ​។​

    ជនរងគ្រោះ​មាន​គ្នា​៤​នាក់​ក្នុងនោះ​មាន​ប្រុស​២​នាក់ ​(​ក្មេង​តូច​ប្រុស​ម្នាក់​) ស្រី​២​នាក់ ជិះ​ម៉ូតូ​ស្មាស់​ពណ៌​ខ្មៅ​មួយគ្រឿង​មាន​ផ្លាកលេខ​ភ្នំពេញ ​1BL-2278 ទិសដៅ​ពី​លិចទៅ​កើត ស្រាប់តែ​រថយន្ត​មក​បុក​ពីក្រោយ​បណ្តាល​ស្លាប់​ប្រុស​៣​នាក់ និង​របួស​ឆ្ង​ន់​ស្រី​១​នាក់​។​


    សមត្ថកិច្ច​បានឱ្យដឹង​ថា ស្ត្រី​រងគ្រោះ​ម្នាក់​ដែល​បាន​ស្គាល់ឈ្មោះ​ភឿន ចន្ថា​ភេទ​ស្រី​មាន​អាយុ​២៦​ឆ្នាំមាន​មុខរបរ​ជាក​ម្ម​ការិនី​រោងចក្រ​។ ចំណែក​រថយន្ត​ដែល​បង្ក​ម៉ាក​សាំង​យ៉ុង​មាន​ផ្លាកលេខ​ភ្នំពេញ​2AD-7122​ព​ណ៌ហើយ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​។​

    ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​វាស់វែង​រួចហើយ​បាន​ស្ទួ​ច​យក​ទាំង​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ចរាចរណ៍​ក្រុងភ្នំពេញ​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​។ ចំណែក​សព​ត្រូវបាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់