adverise with khmeread 1

​គ្រូបង្វឹក​ជួយ​ឱ្យ Chelsea លើក Champions League ជិត​ក្លាយជា​គ្រូ Aston Villa ថ្មី​

​    ​អតីត​គ្រូបង្វឹក Chelsea លោក Roberto Di Matteo ជិត​ក្លាយជា​គ្រូបង្វឹក​ក្រុមបាល់ទាត់ Aston Villa​។​

​    ​Aston Villa ដែល​បាន​ធ្លាក់​ទៅលេង​ក្នុង​ក្របខ័ណ្ឌ Championship បន្ទាប់ពី​បញ្ចប់​រដូវ​កាល​នៅ​លេខ ២០ ក្នុង​រដូវ​កាល​នេះ កំពុង​ស្វែងរក​គ្រូបង្វឹក​ថ្មី​ក្រោយ​បណ្តេញ​លោក Remi Garde​។​

​    ​វេ​ប​សាយ Telegraph បាន​រាយការណ៍​ថា លោក Di Matteo វ័យ ៤៥ ឆ្នាំ បាន​ដើរ​ទាត់​ខ្យល់ចាប់​តាំងពី​ចាកចេញ​ពី​ក្លឹប Schalke ក្រោយ​ការចរចា​ដ៏​ខកចិត្ត​មួយ​ជាមួយ​ម្ចាស់​ក្លឹប​លោក Steve Hollis​។​

​    ​ម្ចាស់​ក្លឹប​ថ្មី​លោក Dr Tony Xia សម្លឹង​ឃើញ​លោក Di Matteo ជា​គោលដៅ​ទីមួយ​របស់ខ្លួន​ក្រោយ​បាន​ចរចា​ជាមួយ​លោក David Moyes និង​លោក Nigel Pearson​។​

​    ​លោក Xia ជិត​បំពេញ​សិទ្ធិ​ក្នុងការ​កាន់កាប់​ក្លឹប​ក្នុងតម្លៃ ៧៥ លាន​ផោន ដោយ​សង្ឃឹមថា នឹង​ចាត់​លោក Di Matteo ធ្វើជា​អ្នកចាត់ការ​ថ្មី​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់