adverise with khmeread 1

Ronaldo សប្បាយចិត្ត​និង​ចង់ឃើញ Man Utd ជោគជ័យ​ម្តងទៀត​ក្រោម​ការបញ្ជា​របស់លោក Mourinho

​    ​ខ្សែប្រយុទ្ធ Real Madrid កីឡាករ Cristiano Ronaldo បាន​និយាយថា គាត់​សង្ឃឹមថា អតីត​គ្រូបង្វឹក​របស់គាត់​គឺ​លោក Jose Mourinho អាច​ក្លាយ​គ្រូបង្វឹក​ដ៏​ជោគជ័យ​នៅ​ក្លឹប​បិសាច​ក្រហម Manchester United​។​

​    ​ខ្សែប្រយុទ្ធ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បាន​ទទួលស្គាល់ថា គាត់​នៅតែ​ស្រឡាញ់ Man Utd បើ​ទោះ​នឹង​ចូលនិវត្តន៍​ជាមួយ Real Madrid ក្តី​។​

​    ​គាត់​បាន​និយាយថា "​ប្រសិន​នោះ​ជា​អ្វីដែល Manchester United ចង់បាន អ៊ីចឹង​ខ្ញុំ​គិតថា វា​ល្អ​! ខ្ញុំ​សង្ឃឹមថា លោក Mourinho អាចជួយ Manchester ទៅ​កំពូល​វិញ​។ ខ្ញុំ​ឈឺចាប់​ណាស់​ដែល​ឃើញ​ពួកគេ​នាពេល​បច្ចុប្បន្ន​ព្រោះ​ពួកគេ​នៅតែ​ស្ថិតក្នុង​ចិត្ត​របស់ខ្ញុំ​"៕

adverise with khmeread
ប្រភព៖ Marca

មតិយោបល់