adverise with khmeread 8fe15bb2 2932 4bea 96b4 66abe6bed467

នៅ​ដល់​ទីណា​ក៏មាន​លក់ដូរ​គ្រឿងញៀន​ដូច​ស្ករ​គ្រាប់ តែ​គេច​មិន​រួច​ពី​ខ្នោះ​ប៉េអឹម​

    ត្បូងឃ្មុំ ៖ ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ចាប់ខ្លួន​នា​វេលា​ម៉ោង​២ ​និង​១០​នាទី​រសៀល​ថ្ងៃទី​២៦ ខែ​ឧសភា ​ឆ្នាំ​២០១៦ ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​។​

    មន្ត្រី​អាវុធហត្ថ​និយាយថា កម្លាំង អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៧០១ ចំនួន​០៦​នាក់​រថយន្ត​០២​គ្រឿង ដឹកនាំ លោក វរសេនីយ៍ត្រី ឈុន សំ​អូន ប្រធាន​ស្នាក់ការ​​ចុះទៅ​ចំណុច​ភូមិ​ក្រែក​ត្បូង​ ឃុំ​ក្រែក​ ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​។​

    ជនសង្ស័យ ១-​ឈ្មោះ អ៊ី​ម ស្រឿ​ន ភេទ​ស្រី ​អាយុ​២៦​ឆ្នាំ​រស់នៅ​ភូមិ​ថ្លុក​ក្រ​វ៉ាន់​ ឃុំ​បុសខ្នុរ​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​ និង ២-​ឈ្មោះ អ៊ីម សារឿន ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​រស់នៅ​ភូមិ​/​ឃុំ​ជាមួយគ្នា​នៅ​ភូមិ​ក្រែក​ត្បូង ​ឃុំ​ក្រែក​ ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​។​

    ក្រោយពី​ការឃាត់ខ្លួន​ និង​ដោយ​មានការ​អនុ​ញា​ត្តិ​ពី​លោក ហៀ​ង សុ​ភក្ត្រ​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ កម្លាំង​មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ និង​ស្នាក់ការ​សន្តិសុខ​៧០១ ដឹកនាំ​ដោយ លោក វរសេនីយ៍ត្រី ងួន ចាន់ អនុប្រធាន​មន្ទីរ​យុត្តិធម៌ បាន​ចុះទៅ​ឆែកឆេរ​លំនៅដ្ឋាន​បក្ខពួក​ឈ្មោះ ស៊ាន ហុង ហៅ តើក ហៅ ម៉ី ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​រស់នៅ​ភូមិ​ក្រែក​ត្បូង​ឃុំ​ក្រែក​ស្រុក​ពញាក្រែក​ខេត្ត​ត្បូង​ឃ្មុំ។​

    បន្ទាប់មក ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​៤២​កញ្ចប់​តូច​និង​ម្សៅ​ក្រាម​ពណ៌​ក្រហម​១​កញ្ចប់​តូច​រួម​និង​ឧបករណ៍​សម្រាប់​សេព​គ្រឿងញៀន​មួយចំនួន​ថង់​សម្រាប់​វេច​ខ្ចប់​ថ្នាំ​ម្សៅ​ក្រាម​មួយចំនួន​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់