adverise with khmeread Untitled 1

ជួប​ជាមួយ​និស្សិត​នយោបាយ​ស្រី ដែល​ចេញទៅ​ប្រយុទ្ធ​ជាមួយ ISIS និង​និយាយថា​ពួក​សកម្មប្រយុទ្ធ​ងាយស្រួល​សម្លាប់​ទេ​

    ​ស្ត្រី​វ័យក្មេង​ម្នាក់ ដែល​បានធ្វើ​ដំណើរ​ទៅ​ស៊ី​រី​ដើម្បី​វាយប្រហារ​ពួក​សកម្មប្រយុទ្ធ​ជី​ហាត​នៅ​ជួរមុខ​បានបង្ហាញ​ថា​ពី​របៀប​ងាយស្រួល​ប៉ុនណា​ក្នុងការ​សម្លាប់​ពួក ISIS និង​ពី​របៀប​ដែល​ក្មេងៗ​ត្រូវបាន​ចាប់ខ្លួន​យកទៅ​រំលោភ​ផ្លូវភេទ​។​

​    ​នាង Joanna Palani អាយុ ២២ ឆ្នាំ បាន​ចាក​ចេញពី​ជីវិត​ជា​និស្សិត​សាកលវិទ្យាល័យ ដើម្បី​ក្លាយជា​ក្រុម​វាយប្រហារ​អំបូរ​ឃឺ​តម្នាក់​ក្នុងប្រទេស​ស៊ី​រី​ដែល​ហែកហួរ​ដោយសារ​សង្គ្រាម និង​ជា​កន្លែង​ដែល​នាង​បាន​ប្រឈមមុខ​ជាមួយនឹង​ពួក​សកម្មប្រយុទ្ធ​ដ៏​ឃោរឃៅ​លើ​ពិភពលោក​នេះ​។​

​    ​ជាមួយនឹង​ចំណេះ​អំពី​ការបាញ់​កាំភ្លើង នាង​បាន​ចំណាយពេល​មួយឆ្នាំ​ប្រយុទ្ធ​ជាមួយនឹង ISIS នៅលើ​សមរភូមិ បង្រៀន​ក្មេងស្រី​ផ្សេងទៀត​ឱ្យដឹងពី​របៀប​វាយប្រហារ និង​បានឃើញ​ផ្ទាល់​ភ្នែក​នូវ​សង្គ្រាម​ដ៏​គួរឱ្យខ្លាច​។​

​    ​ឥឡូវ​នាង​ត្រឡប់មក​ស្រុក​វិញ​ហើយ (​ដា​ណឺ​ម៉ាក​) ហើយ​នាង Joanna បាន​ប្រាប់​ពីបទ​ពិសោធន៍​ពី​ពេលវេលា​នៅក្រៅ​ប្រទេស និង​ប្រាប់​ពី​ភាពខុសគ្នា​រវាង​ពួក​រដ្ឋ​អ៊ីស្លាម​និង ប្រធាន​នា​ធិបតី​អាសាដ "​ជា​ក្បាលម៉ាស៊ីន​សម្លាប់​មនុស្ស​"​។​

​    ​នាង​ប្រាប់​វេ​ប​សាយ Vice ថា "​វាយប្រហារ ISIS គឺ​ពិតជា​ងាយស្រួល​ខ្លាំងណាស់​។ ISIS ពិតជា​ហ៊ាន​ណាស់​ក្នុងការ​លះបង់​ជីវិត ប៉ុន្ដែ​ទ័ព​របស់លោក​អាសាដ​បាន​ហ្វឹកហាត់​បាន​យ៉ាង​ល្អ ហើយ​ពួកគេ​ជំនាញ​ខាង​សម្លាប់​មនុស្ស​"​។​

​    ​នាង Joanna មកពី​ទីក្រុង Copenhagen ប្រទេស​ដា​ណឺ​ម៉ាក ចាក​ចេញពី​សាកលវិទ្យាល័យ​ក្នុង​ខែវិច្ឆិកា ២០១៤ ដើម្បី​វាយប្រហារ​ដើម្បី​សិទ្ធិមនុស្ស​សម្រាប់​មនុស្ស​ទាំងអស់គ្នា​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់