ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍ទួលទំពូង១ទទួលជនសង្ស័យម្នាក់នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២២ ខែធ្នូ ២០១៥ នៅចំណុចការដ្ឋានសំណង់ថ្មីមួយ ផ្លូវលេខ៤៤០ ក្រុមទី១២ ភូមិ២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។
ប៉ូលិសប៉ុស្តិ៍ទួលទំពូង១បានឲ្យដឹងថា ជនសង្ស័យឈ្មោះ នី បូរ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋាន សំណង់ផ្លូវលំ ស្រុកព្រែកលៀប ខណ្ឌជ្រោយចង្វារ បានប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង៦ល្ងាចនៅចំណុចក្នុងបន្ទប់ទឹក ក្នុងការដ្ឋានសំណង់ ផ្លូវលេខ៤៤០ ក្រុម៣៥ ភូមិ៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។
ចំណែកជនរងគ្រោះឈ្មោះ ហ-ឡភេទស្រី អាយុ១៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅក្នុងការដ្ឋានសំណង់ដូចខាងលើក្បែរគ្នាត្រូវបានជនសង្ស័យចាប់រំលោភបានសម្រេច ខណ:ពេលមានសភាពស្ងាត់ ហើយត្រូវបានក្រុមគ្រួសារក្មេងស្រីរងគ្រោះដឹងចាប់ខ្លួនប្រគល់ឲ្យប៉ូលិស។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅខណ្ឌចំការមនចាត់ការតាមនីតិវិធី៕
