adverise with khmeread E6bad786 3db1 4f3c 94f1 f85b0eb7830c   copy

បុរស​ម្នាក់ រងរបួស​ធ្ងន់​ដាច់​ជើងឆ្វេង​ដោយសារ​រថយន្ត​តូ​រី​ស​កិន​

    ពោធិ៍សាត់ ៖ បុរស​ម្នាក់ រងរបួស​ធ្ងន់​ដាច់​ជើងឆ្វេង ខណៈ​រថយន្ត​តូ​រី​ស កិន​ម៉ូតូ​ខ្ទេច​មួយ​កំណាត់ ក្នុងទិសដៅ​បញ្ចា​ស់ទិស​គ្នា កាលពី​វេលា​ម៉ោង ៤ និង ៣០​នាទី​ព្រឹក ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៦ កន្លងទៅនេះ​លើ​កំណាត់​ផ្លូវជាតិ​លេខ ៥ ត្រង់ចំណុច​បង្គោលគីឡូម៉ែត្រ ១៩៣ និង ១៩៤ ស្ថិតក្នុង​ភូមិ​ក្រពើ​រោទិ៍ ឃុំ​ស្នាម​ព្រះ ស្រុក​បា​កា​នា ខេត្តពោធិ៍សាត់។​

    លោក នាង វុ​ទ្ធ អធិការ​ប៉ូលិស​ស្រុក​បាកាន បាន​ឲ្យ​ដឹងថា ករណីនេះ​បានកើត​ឡើង រវាង​រថយន្ត​តូ​រី​ស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-2760 បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ បាន​បុក​ហើយ​កិន​ពីលើ​ម៉ូតូ Dream ស៊េរី​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1C-7419 ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា បើកបរ​ដោយ​ឈ្មោះ មាន សា​មឿត (​ហៅ​ង៉ា​) ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​កំពង់ក្តី ឃុំ​រំលេច ស្រុក​បាកាន ខេត្តពោធិ៍សាត់ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រងរបួស​ធ្ងន់ ដាច់​ជើងឆ្វេង។​

    លោក​អធិការ​បន្តថា ក្រោយពេល​កើតហេតុ កម្លាំង​ប៉ូលិស​បាន​បញ្ជូន​ជនរងគ្រោះ ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ពោធិ៍សាត់​។  រីឯ​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច យកទៅ​រក្សាទុក​នៅ​អធិការ​ស្រុក ដើម្បី​ដោះស្រាយ​តាម​នីតិវិធី នៅពេល​ក្រោយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់